ពេលបានឃើញម្រាមដៃកំពុងតែឆេះ បន្តិចម្តងៗ បែបនេះហាក់ធ្វើឲ្យមានអារម្មណ៍ថា ភ័យខ្លាច និងសោកស្តាយនឹងទង្វើនេះ តែតាមពិត នេះគ្រាន់ជាម្រាមដៃទៀនប៉ុណ្ណោះ សម្រាប់ ដុតលេងថ្ងៃបុណ្យ “Halloween” ។
គេដុតម្រាមដៃទៀនឲ្យឆាបឆេះ ពណ៌ក្រហមហូរចេញមកប្រៀបបាននឹងឈាម ហើយនៅទីបំផុតក៏រលាយបាត់ទៅ នៅសល់តែគ្រោងដែក។
ថ្ងៃបុណ្យ Halloween មិនមែនមានល្បែងលេងដុតម្រាមដៃទៀនមួយប៉ុណ្ណោះទេ គឺមានល្បែងជាច្រើន ដូចជា ផាត់មុខខ្មោច ពាក់មុខខ្មោច និងស្លៀកសំលៀងបំពាក់ដូចខ្មោចជាដើម។ បុណ្យ Halloween ជាវប្បធម៌បរទេស ក៏ពេញនិយមនៅលើពិភពលោក ដែលប្រារព្ធឡើងនៅថ្ងៃទី៣១ តុលា ដល់ថ្ងៃទី១ខែវិច្ឆិកា រៀងរាល់ឆ្នាំ។
