ភ្នំពេញ៖ គ្រាវត្តមាននាង ពេជ្រ សោភា កំពុងសាងភាពភ្ញាក់ផ្អើលនៅទឹកដីនៃប្រទេសកូរ៉េខាងត្បូង លើឆាកតន្រ្តីមនុស្សធម៌ដើម្បីជួយមន្ទីពេទ្យ គន្ធបុប្ផា ជាក្តីសង្ឃឹមនៃកុមារកម្ពុជា។ កិតិស័ព្ទនាង ពេជ្រ សោភា នៅប្រទេស កំ ណើតក៏មានការសាទរផងដែរ ពីការបង្ហាញនៃទឹកចិត្តបរិច្ចាគថវិកាជួយជីដូនកម្សត់រស់នៅខេត្តកំពត។

បង្ហាញជាសាធារណៈ គ្រប់មជ្ឈដ្ឋានមហាជនដឹងនិងឃើញពីទឹកចិត្តមនុស្សធម៌កំពូលតារាចម្រៀងល្បីមានកំ​ណើ​ត​ពីទឹកដីខេត្តព្រៃវែង អ្នកនាង ពេជ្រ សោភា ពីគណនីហ្វេសប៊ុកលោក ស៊ៀក ប៊ុណ្ណារី ដែលជាអ្នកធ្វើមនុស្សធម៌ដ៏​សក​ម្មនោះ បានឲ្យដឹងថា « កំពូលតារាចម្រៀងផលិតកម្មហង្សមាស អ្នកនាង ពេជ្រ សោភា បានផ្ញើរថវិកាចំ​នួ​ន​150$ តាមរយៈខ្ញុំបាទ ស៊ៀក ប៊ុណ្ណារី ជួយដល់លោកយាយៗដែលចាស់ៗមកពីខេត្តកំពត មករកស៊ីលក់បន្លែនិង​រើស​អេតចាយសន្សំលុយចូលឆ្នាំរួមទាំង ជួយលោកយាយដែលសុំទាននៅផ្សារលើផង»។នៅក្នុងបណ្តាញសង្គម ដែលលោក ស៊ៀក ប៊ុណ្ណារី បន្ថែមសារ សូមអរគុណតារាចម្រៀងដ៌ល្បីបងស្រី ពេជ្រ សោភា បានផ្ញើរ ថវិកាចំនួន 150$ ជួយដល់លោកយាយៗដែលចាស់ៗមកពីខេត្តកំពត មករកស៊ីលក់បន្លែរនិងរើស​អេត​ចាយសន្សំលុយចូលឆ្នាំរួមទាំងជួយលោកយាយដែលសុំទាននៅផ្សារលើ។ ក៏មានមតិជាច្រើន គាំទ្រទឹកចិត្តបុណ្យ​រ​ប​​ស់​​​​​​កំ​ពូលតារាចម្រៀង ពេជ្រ សោភា និងការបញ្ចេញមតិជូនពរឲ្យតារាចម្រៀងរូបនេះ ជោគជ័យលើអាជីពនេះ និង​​​បានធ្វើបុណ្យជួយអ្នកក្រីក្របន្តទៀត។