កូរ៉េខាងត្បូង៖ នៅព្រឹកថ្ងៃទី៨ខែតុលានេះ ក្រោយការប្រគំតន្រ្តីមនុស្សធម៌នៅលើទឹកដីនៃប្រទេសកូរ៉េខាងត្បូង ដើម្បីយកមកជួយមន្ទីពេទ្យគន្ធបុប្ផាកម្ពុជា ក្រោមវត្តមានតារាសិល្បៈទៅពីកម្ពុជាបញ្ចប់ ។ នៅក្នុងបណ្តាញសង្គម ដែលគេឃើញភាគច្រើនពលករខ្មែរនៅប្រទេសកូរ៉េ បានសរសេរសារលើកសរសើរពីភាពជោគជ័យពីវត្តមានតារាចម្រៀង ដែលធ្វើឲ្យពួកគេក៏បានសប្បាយ។

 

ពីទស្សនីយភាពប្រគំតន្រ្តី ដែលបង្ហាញឲ្យឃើញពីបងប្អូនខ្មែរនៅ ជាពលករនៅប្រទេសកូរ៉េខាងត្បូងតាមរយៈបណ្តាញសង្គមហ្វេសប៊ុក ឃើញថា គ្រប់វត្តមានតារាចម្រៀងទៅពីកម្ពុជា មាន កញ្ញា សុខ ពិសី អ្នកនាង ពេជ្រ សោភា លោក ស្តេប និងនាយ ចឺម នោះ ក៏ត្រូវបានសាទរដោយសំឡេងគាំទ្រយ៉ាងខ្លាំង ជាមួយដំណើររុលចូលទៅចង់ចាប់ដៃ ហើយនឹងសំឡេងច្រៀងបន្ទរតាមបទចម្រៀងរបស់តារាចម្រៀងក្នុងដួងចិត្តពួកគេ។

ដោយសារមានការពេញចិត្តនិងគាំទ្រពីទស្សនិកជនបានធ្វើឲ្យតារាបួនដួងនេះទទួលបានភាពលេចធ្លោនិងទទួលនបានភាពជោគជ័យលើទឹកដីប្រទេសកូរ៉េ។ ក្នុងនោះគណនីយហ្វេសប៊ុកឈ្មោះStay V Photography បានឲ្យដឹងថា«ពេជ្រ សោភា Step សុខពិសី និងនាយ ចឺម ទទួលបានភាពជោគជ័យខ្លាំងលើទឹកដីកួរ៉េខាងត្បូង»។