ភ្នំពេញ៖ ក្រោមកំដៅថ្ងៃក្តៅហែងនៅកណ្តាលទីក្រុងភ្នំពេញ លោកយាយវ័យជរាម្នាក់  ត្រូវ​បានបង្ហោះ​ក្នុង​បណ្តាញសង្គម ក្នុង​សភាពក្រលំបាក ក្រោមសំលៀក​បំពាក់ចាស់ ដៃ​កាន់​ថង់ប្លាស្ទិចដាក់សំបកកំប៉ុង សំបក​ដប ដើរឆ្លងកាត់ផ្លូវ​ទំនង​ជា​ទៅរ​ក​កន្លែង​សម្រាក​បន្តិច។

ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ “តាំង គីមឡេង” បានសរសេរបង្ហោះថា “លោកយាយអាយុ ១១០ឆ្នាំទៅហើយ លោកយាយ​ដើររើស​សំបក​ដប​ ដើម្បី​ចិញ្ចឹម​ជីវិត​ក្នុង​មួយ​ថ្ងៃរ​ក​បាន​ត្រឹម​តែ​២០០០រៀលទៅ​៣០០០​រៀល​តែ​ប៉ុណ្នោះ» ។

បើ​ទោះ​ជា​លោក​យាយកម្សត់ក្នុង​វ័យ​ជាង​១០០ឆ្នាំ ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​ឃើញហើយទប់​អារ​ម្ម​ណ៍​​ក្តុក​ក្តូល​មិន​បាន នឹងភាព​កម្សត់ តត្រុក​នៅលើដងវិថី ដែលមាន​ចរាចរណ៍ដ៏មមាញឹក ដែលបាន​កម្រៃត្រឹមតែ២ទៅ៣ពានរៀល ពីលក់សំបកកំប៉ុង​នោះក្តី ប៉ុន្តែលោក យាយ​ដ៏​កម្សត់រូបនេះ ក៏​តែងរំលែកចំណូល​ដ៏មហាស្តូច​ស្តើង​ដើម្បីធ្វើ​បុណ្យ​​បន្ត​ផងដែរ។ខណៈនេះ គឹម ឡូង បានបានលើកឡើងផង​ដែរថា «លោក​យាយ​តែង​តែដា​ក់បា​តព្រះ​សង្ឃ​ដើម្បី​ធ្វើបុណ្យបន្ត» ។

សារនេះបានសរសេរបន្តថា “អាចទាក់ទងជួយលោកយាយបាន 070660088” ក្នុង​ន័យ​ទទួ​ចសុំ​ជំនួយពីសប្បុរសជន ទាំងក្នុង និងក្រៅប្រទេស ដើម្បីឲ្យលោកយាយមានលទ្ធភាព ហូប​បាយគ្រប់គ្រាន់ និង ធ្វើបុណ្យធ្វើទាន។ បើតាមវីដេអូបង្ហោះនោះថា លោកយា​យប្រ​ក​បរបររើសសំបកដបនេះតាំងពីឆ្នាំ២០០០ មកម្លេះ ពេល​យប់​ឡើង​លោក​យាយ​សម្រា​កស​ម្រា​ន្ត»៕