តារាសម្ដែងស្រីរះថ្មី ក៏មិនសំចៃសម្ផស្សសិចស៊ី ទាក់ក្រសែភ្នែកទស្សនិកជន កញ្ញា ដួង ម៉ានិច្ច ដែលកំពុងត្រូវបានគេមើលឃើញថា ទីផ្សារសម្តែងភាពយន្តទាំងរឿងដុំនិងរឿងភាគក៏ជាប់គ្នារដឹក រកតែចែកវេលម៉ោងថតឲ្យគេមិនបាន។ ស្រាប់តារាស្រីរះថ្មីរូបនេះ បែរបារម្ភធ្លាក់ប្រជាប្រិយភាព ពេលដឹកដៃ ហង្ស ឧត្តម មុន្នី តារាចម្រៀងល្បីនៅសាន់ដេ ចោលប្រទេសកំណើរ។
ការបង្ហាញក្តីបារម្ភពីប្រជាប្រិយភាពធ្លាក់ចុះនៅរយៈពេលវែងខាងមុខក្នុងឆ្នាំ២០១៨នោះ ត្រូវបាន នាងស្រស់ប្រឹមប្រិយ ដួង ម៉ានិច្ច ឲ្យដឹងថា «បើវត្តមានខ្ញុំនៅដូចសព្វថ្ងៃ ទទួលការសម្តែងគ្រប់ច្រកល្ហកនោះ មិនមានអ្វីត្រូវបារម្ភទេ បើបារម្ភមានតែបារម្ភថា មិនមានពេលសម្តែងឲ្យគ្រប់ ។ ប៉ុន្តែនេះឆ្នាំ២០១៨នេះខ្ញុំនឹងចាកចេញពីកម្ពុជារយៈពេលដល់ទៅកន្លងឆ្នាំទើបបានវិកមកវិញ។
កញ្ញា ដួង ម៉ានិច្ច បញ្ជាក់ថា «ប៉ុន្មានខែខាងមុខទៀត ឬអាចថានៅដើមឆ្នាំ២០១៨នេះ ខ្ញុំនឹងមានគម្រោង ចេញទៅប្រទេសប្រទេសបារាំងរយៈពេលកន្លះឆ្នាំ ជាមួយនឹង លោក ហង្ស ឧត្តមម៉ានី។ ទើបជាហេតុធ្វើឲ្យខ្ញុំ មានការព្រួយបារម្ភ ចំពោះកេរ្តិ៍ឈ្មោះនៅលើទីផ្សារ ក្នុងស្រុកយ៉ាងខ្លាំង។
