ភ្នំពេញ៖ថ្មីៗនេះតារាចម្រៀងពហុជំនាញកញ្ញា ស៊ូ ដាណេ បានបញ្ចេញសារបរិយាយតូចចិត្តតូចថ្លើម ក្រោយពីរូបនាងត្រូវបាន ការិយាល័យមន្ទីវប្បធម៌និងវិចិត្រសិល្បៈលុបឈ្មោះ ចេញពីមន្រ្តីជាប់កិច្ចសន្យា។ រំពេចនេះដែរ ស្រីស្រស់រូបនេះ ក៏បញ្ចេញសារប្រតិកម្មយ៉ាងក្តៅស្លឹកត្រចៀក ទៅនឹងមតិមួយចំនួន ភ្ជាប់រឿងនាងទៅនឹងរឿងនយោបាយ ។

ក្រោយការតូចចិត្តតូចថ្លើមដែលត្រូវគេលុបឈ្មោះចេញពីមន្រ្តីកិច្ចសន្យា នៅគណនីហ្វេសប៊ុក កញ្ញា ស៊ូ ដាណេ ក៏សរសេរសារទទួចយ៉ាងដូច្នេះថា«ការងារនរយោបាយគឺខ្ញុំមិនបំរើដាច់ខាត។ កុំលាបពណ៌ខ្ញុំ ព្រោះវាដូចសម្លាប់ខ្ញុំដូចច្នោះដែរ»។ ក្នុងសារដដែល កញ្ញា ស៊ូ ដាណេ បន្តថា «កុំធ្វើ ជាហោរាទស្សទាយចិត្តខ្ញុំ បើសិនជាអាចសូមទុក(សិល្បៈ)មួយដោយឡែកពី នយោបាយកុំបូកឡូកលំ ព្រោះសិល្បៈគឺជាការផ្សព្វផ្សាយអរិយ្យធម៌វប្បធម៌និងសង្គមជាតិ មិនមែនសម្រាប់បំរើនរយោបាយទេ។ សំខាន់គឺក្តីស្រលាញ់ជឿទុកចិត្តសម្រាប់បុគ្គលណាមួយរៀងៗខ្លួន។ កញ្ញា ស៊ូ ដាណេ ក៏ពោលទៀតថា «អ្នកគ្មានសិទ្ធចោទប្រកាន់ឡើយថាគេបំរើអោយបក្សនេះបក្សនោះ !»៕