សៀមរាប៖ បន្ទាប់ពីមានការផ្សព្វផ្សាយ ពីអារាមដ៏កម្សត់ ស្ថិតមិនឆ្ងាយពីតំបន់ប្រវត្តិសាស្រ្តទេសចរអង្គរបង្ហា​ញ​ពីសោភ័ណ្ឌភាព ជញ្ជាំងបិតបាំងពីស្លឹកដូង ព្រះសង្ឃប្រត្តិបត្តិធម៌ក្រោមពន្លឺភ្លើងទៀនថ្លុងៗ និងការអំពាវនាវពុទ្ធ​​បរិស័ទ្ធចូលរួមដង្ហែអង្គកឋិនទានចូលអារាមដ៏កម្សត់នេះ។ អ្នកនាង សារ៉ា ប្រធានក្រុមបង្ហាញម៉ូដ Pop model ក៏ចេញមុខ អំពាវនាវរកសប្បុរសជន ដើម្បីរកបច្ច័យធ្វើកឋិ ន​ទៅទីអារាមដ៏កម្សត់នោះ។ ក្រោយការប្រកាសតាំងចិត្តរបស់អ្នកនាង សារ៉ា ថាយ៉ាងណាក៏នឹងធ្វើដំណើ​រយក​ប​ច្ច័​យ​ទៅចូលរួមក្នុងកម្មវិធីបុណ្យកឋិន នៅទីអារាម «បាលីដំរីក្រាប» (ហៅវត្តជប់ទូលពពេល)នៅឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តរៀមរាប នៅថ្ងៃទី២៧ខែតុលាខាងមុននេះឲ្យខានតែបាននោះ ក្នុងហ្វេសប៊ុកប្រធានក្រុមបង្ហាញម៉ូដ​​រូបនេះ ឃើញមានបងប្អូននិងមិត្តភកិ្តរួមអាជីពជាច្រើនចូលបច្ច័យបន្តតាមរយៈនាង។
ជាមួយគ្នានេះដែរអ្នក​​នាង សារ៉ា ក៏បានអះអាងថា «ឃើញវត្តអារាមខ្សត់ចឹងក៏ចង់ទៅបុណ្យ ទោះមិនមានលុយច្រើនក៏ដោយ។ មើលទៅព្រះសង្ឃជួបភាពខ្វះខាតខ្លាំង សូម្បីភ្លើងបំភ្លឺវត្តគ្មានផង អុជទៀន»។ ប្រធានក្រុមហ៊ុន Pop model Cambodia រូបនេះក៏បានអំពាវនាវទៀតថា «សូមជំរាបទៅដល់បងប្អូនជនរួចជាតិ ឲ្យបានជ្រាសូមកុំរំលងជួយស៊ែរផងណា សូមសប្បុរសជនទាំងក្នុងស្រុកនឹងក្រៅស្រុក ជាពិសេសពុកម៉ែអ៊ុំពូមីងបងៗប្អូនដែលកានសាសនាព្រះពុទ្ធសូមជួយវត្ត« បាលីដំរីក្រាប» (ហៅវត្តជប់ទួលពពេល) ដ៏កម្សត់ដែលមានព្រះសង្ឃគង់ចាំវស្សាចំ​នួ​ន​៤២ព្រះអង្គ ហើយមានរោង បោថ ឬហៅព្រះវិហារនឹងកុដិតូចៗដែលមានព្រះសង្ឃគង់ចាំវស្សាអស់រយៈពេលបីខែ មកនេះ និងធ្វើការដង្ហែរអង្គកឋិន ពីសំណាក់ចំណុះជើងវត្តនៅថ្ងៃទី២៧ដល់២៨ ឆ្នាំ២០១៧នេះ៕