ចំណេះដឹងថ្មី៖សម្រាប់ស្រ្តីមេផ្ទះ ដែលពិបាកក្នុងការរកនឹកធ្វើម្ហូបអ្វីមានរសជាតិឆ្ងាញ់ មានតម្លៃថោកសមរម្យ ហើយងាយស្រួលរកទិញទៀតផងនោះ។តទៅនេះ យើងនឹងបង្ហាញជូនលោកអ្នកអំពីវិធីធ្វើមុខម្ហូប “ចំណិតសាច់មាន់បំពង” ដូចខាងក្រោម៖ គ្រឿងផ្សំ (សម្រាប់ញាំបានមនុស្ស ២នាក់)
– ម្សៅមី ២/៣ នៃកូនចានចង្កឹះ
-ម្សៅប៊័រ កន្លះកូនចានចង្កឹះ
– អំបិលម៉ត់ កន្លះស្លាបព្រាកាហ្វេ
– សាច់មានហាន់ស្តើងៗ ប្រហែល ១០ ទៅ១២ ចំណិត
– ស៊ុត ១គ្រាប់ របៀបធ្វើ លាយម្សៅមី ម្សៅប៊័រ អំពិលម៉ត់ និងម្ទេសម៉ត់ ចូលគ្នា។
បន្ទាប់មកយកសាច់មាន់ចំណិតស្តើងៗ ដាក់ចូលច្របល់ជាមួយស៊ុតឲ្យសព្ទ។ បន្ទាប់មកទៀត យកសាច់មាន់ ដែលច្របល់រួចនោះ ដាក់ចូលក្នុងម្សៅមីដែលលាយរួចនោះដែរ ធ្វើការច្របល់សារជាថ្មី។ ចុងក្រោយយកវាទៅបំពងក្នុងខ្លាញ់ រយៈពេល១២ ទៅ១៤នាទី ឲ្យឡើងពណ៌ក្រហមព្រឿងៗ ជាការស្រេច៕
