ភ្នំពេញ៖ លោកយាយ សាក់ ស៊ីស្បោង ដែលថ្មីៗនេះ ត្រូវបានគេបង្ហោះលើបណ្តាញសង្គម ដោយសរសេរ ជា ភាសាអង់គ្លេស ដែលមានន័យទាំងស្រុងជាភាសាខ្មែរថា “នេះ​ជា​រូប​ថត​លោក​ស្រី សាក់ ស៊ីស្បោង ចន្លោះឆ្នាំ ១៩៦៧ និងឆ្នាំ ២០១៧ (កាលនោះ តារាសម្តែងដ៏ល្បី និងជាតួអង្គនារីសិចស៊ីបំផុត ក្នុងវិស័យភាពយន្តខ្មែរ) ។

លោកយាយ ចាប់ផ្តើមសម្តែងដំបូង ក្នុងខ្សែភាពយន្តរឿង “បក្សីសួគ៌” (The Bird of Paradise) ដែលនិពន្ធ និងដឹកនាំផលិតដោយជនជាតិបារាំងដ៏ល្បីម្នាក់ឈ្មោះ Marcel Camus ។ លោកធ្វើការ ក្នុងវិស័យភាព យន្តកម្ពុជា ក្នុងឆ្នាំ១៩៦១ រហូតដល់ឆ្នាំ១៩៧៥។

លោក​យាយមិនដែលបានបង្ហាញខ្លួននៅក្នុងវិស័យភាពយន្តខ្មែរទៀតទេ តាំង​ពីពេ​លពី​សម្តែ​ងមហាកិត្តិយស​ជាមួយនៅសម្តេចព្រះបរមរតនៈកោដិ ក្នុងភាព​យន្ត​មួយ​របស់​សម្តេច​នរោត្តមសីហនុ ដែលសម្តែង​នៅ​ប្រទេស​កូរ៉េ នៅដើមទសវត្សឆ្នាំ ១៩៩០” ។