ភ្នំពេញ៖ រសៀលថ្ងៃទី ៨ ខែតុលា ឆ្នាំ២០១៧ គណនីហ្វេសប៊ុក លោក ចាប ចៀន បានបង្ហោះរូបលោកពាក់ឯកសណ្ឋានមន្ត្រីនគរបាល ឈរយ៉ាងស្រស់សង្ហា បង្ហាញពីអំណាចរបស់ខ្លួន ក្នុងកន្លែងធ្វើការ និងហាក់ដូចត្រៀមលក្ខណៈចុះបេសកកម្មអញ្ចឹង រួមជាមួយនឹងតារាភាពយន្តជើងចាស់ លោក ទេព រិន្ធដារ៉ូ ក្នុងឯកសណ្ឋានដូចគ្នា អង្គុយ​ក្នុងទឹកមុខយ៉ាងមាំនោះ។ភ្ជាប់នឹងរូបភាពក្នុងឯកសណ្ឋាន នគរបាល នោះត្រូវបាន តារាភាពយន្តនិងជាអ្នកកំប្លែង នាយ ចាប ចៀន បកស្រាយថាជា ជាឈុតសម្តែងក្នុងខ្សែភាពយន្តក្តី ក៏នៅតែមានអ្នកគាំទ្រជាច្រើន នៅតែទទួចចង់ឲ្យតារាពី​រ​ដួងនេះធ្វើជាមន្រ្តីប៉ូលីស ដោយថា បងៗពាក់ចឹងទៅសមណាស់ ធ្វើប៉ូលីសទៅបង។ តែយ៉ាងណា នាយ ចាប ចៀន បញ្ជាក់ខ្លីថា « ថ្ងៃនេះថតទៀតហើយ ជាមួយតួស្រី PNN»។