ភ្នំពេញ៖ ឯកឧត្តម ស ថេង អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវជាប្អូនបង្កើតរបស់សម្តេចក្រឡាហោម ស ខេង បានទទួលមរណភាពនៅមន្ទីរពេទ្យមួយក្នុងប្រទេសចិន កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ម៉ោង ១០និង៣៩នាទី ដោយរោគាពាធ។

សពឯកឧត្តម ស ថេង ត្រូវបានតម្កល់ទុកធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីជាតិ និងព្រះពុទ្ធសាសនា នៅគេហដ្ឋានសពលេខ ១០០ ម​ហាវិធីព្រះនរោត្តម សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨។