ភ្នំពេញ៖ នៅរសៀលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែននាយក រដ្ឋមន្រ្តីនៃកម្ពុជាបានបង្ហាញសារសូមចូលរួមអបអរសាទរដល់ ក្រុមកីឡាករជម្រើស ជាតិ៣រូប ដែលដណ្ដើមបានមេដាយពិភពលោក ៣គ្រឿងគឺមានមេដាយមាស១,ប្រាក់ ១និងសំរិទ្ធនៅក្នុងការប្រកួតកីឡាកាយវប្បកម្មជ្រើសរើសជើងឯកពិភពលោក លើក ទី០៩ នៅទីក្រុង អូឡែនបាទ័រ (Ulan Bator) ប្រទេសម៉ុងហ្គោលី។

បើយោងតាមការបង្ហោះសាជាផ្លូវការរនៅលើគណនីយហ្វេសប៊ុករបស់សម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារយ៉ាងដូច្នេះថា«សូមអបអរសាទរក្រុមកីឡាកាយវប្បកម្ម ដែល បានចូលរួមប្រកួតជើងឯកពិភពលោកលើកទី៩ នៅទីក្រុង អូឡែនបាទ័រ ប្រទេសម៉ុង ហ្គោលី កាលពីថ្ងៃទី ២ ដល់ ៩ ខែតុលា ២០១៧ ដែលទទួល បានមេដាយ: ១៖ កីឡាករ សំបូរ ណាន មេដាយមាស១, ២៖កីឡាករ តឹក បុ៑នវី មេដាយប្រាក់១, ៣៖ កីឡាករ ណុំ សុបិន្ត មេដាយសំរឹទ្ធ១ ។ ក្នុងសារដដែលនោះសម្តេចនាយករដ្ឋមន្រ្តីបានថ្លែងទៀតថា «នេះជាមោទនភាពរបស់ជាតិយើងដែលវិស័យ កីឡាកំពុង រីលូតលាស់ឡើងវិញ នៅក្រោមដំបូលសន្តិភាព។ សូមអរគុណដល់កីឡាករនិងគ្រូ បង្វឹកទាំងអស់ដែលបានខិតខំហ្វឹកហ្វឺនកីឡាកររហូតទទួលបានជ័យជំនេះថ្ងៃនេះ»។

គួរបញ្ជាក់ផងដែរថាក្រុមកីឡាករ នឹងត្រឡប់មកដល់កម្ពុជាថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧ ម៉ោង៣៖០០នាទីរសៀល នឹងមានការដង្ហែអបអរសាទរ ជាមួយម៉ូតូ១២គ្រឿងតាម គោលការណ៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដើម្បីឆ្ពោះទៅកាន់ទីស្នាក់ការគណៈកម្មាធិការអូឡាំពិកកម្ពុជា។