ភ្នំពេញ៖ នៅលើគណនីហ្វេសប៊ុកតារាកំប្លែងល្បីក្នុងក្រុមនាយ ពែក មី អ្នកនាង ខ្ញុង ក៏បង្ហោះគ្រោះថ្នាក់ចរចារណ៍ដ៏រន្ធត់ ដែលស្រី្តម្នាក់អង្គុយអោបបុរសដែលរងគ្រោះ យំបោកខ្លួន។ ភ្ជាប់​​នឹងរូបភាព​​​​​ពីគ្រោះឧបទវហេតុដ៏រន្ធត់នោះ អ្នកកំប្លែងក្នុងក្រុមនាយ ពែក មី ដែលទើបនឹងបញ្ចប់ពាក្យមេម៉ាយកូនមួយចាយសម្ផស្ស ដែលបានសែនព្រេនប្តីថ្មី ជាមួយនឹង នាយ កៃដ អ្នកនាង ខ្ញុង ក៏បានសរសេរសាររៀបរាប់ បង្ហាញពីភាពសោកស្តាយនិងភាពស្និទ្ធស្នាលជាមួយនឹងបុរសរងគ្រោះថ្នាក់ចរាចរណ៍នោះ ។ ដែលក្នុងសារអ្នកកំប្លែងទើបរៀបចំគូជីវិតថ្មីរូបនេះថា «យើងតែងតែជួបគ្នានៅរោងការ ពេលខ្ញុំទៅកាត់សក់នៅកំពត តែងតែជួបវង់ភ្លេងខ្មែរពូរហូត ឥឡូវពូស្លាប់ហើយ សូមអោយវិញ្ញានខណ្ឌ័ពូបានទៅកាន់សុខគតិភពផងចុះ»។ ក្នុងសារដដែលនោះ អ្នកនាង ខ្ញុង ក៏បានជូនពរបុរសដែលតែស្និទ្ធនិងនាងថា« ជាតិនេះជួបគ្នាស្គាល់គ្នាមិនប្រាកដថា ជាតិក្រោយបានជួបទៀតអត់ទេ ខ្ញុំស្រណោះពូណាស់សូម្បីតែប្រូហ្វាល់ ហ្វេសប៊ុកពូក៏ដាក់រូបក្មួយដែល ហេតុតែស្រលាញ់ក្មួយរន្ធត់ចិត្តណាស់»។