ព្រះសីហនុ៖ សម្រែកដង្ហោយឲ្យជួយរបស់មេសត្វឈ្លូសដែលមានផ្ទៃពោះមួយក្បាល បានបន្លឺឡើងលាន់ឮពេញភូមិមួយក្នុងខេត្តព្រះសីហនុ និងត្រូវបានអ្នកភូមិដេញចាប់យកទៅប្រលែងក្នុងព្រៃវិញ បង្កឲ្យមជ្ឈដ្ឋានទូទៅលាន់មាត់ថា «ប្រពៃណាស់! បើមានមនុស្សចិត្តសប្បុរសធម៌បែបនេះ ម្ល៉េះសត្វព្រៃមិនបាត់បង់ទេ»។ ជាមួយគ្នានោះលោក ស៊ាន រតនា បានថ្លែងពីចិត្តអំណរដែលពលរដ្ឋខ្មែរចេះស្រលាញ់សត្វព្រៃថា «ល្អណាស់ប្រហែលមិនជិតទេមើលទៅ ដល់ទៅពាក់កណ្តាលសមុទ្រហើយនោះ យ៉ាងហោចណាស់ណាស់ក៏ជិត១០០គីឡូមែត្រដែរ»។

ទាក់ទិនរឿងសត្វឈ្លូសវង្វេងហ្វូងចូលភូមិអ្នកស្រុកនោះ ត្រូវបានអ្នកយកព័ត៌មាន BTV បានដឹងបន្ថែមថា «នៅព្រឹកថ្ងៃទី​៣១ ខែកក្កដានេះ ​សត្វ​ឈ្លូស​មានផ្ទៃពោះ ​(កូន)​ វង្វេង​រត់ចូលភូមិ​ទាំង​ព្រលឹង​ចុងសក់​ ស្រែក​លាន់ឮ​ពេញភូមិ ​រហូតលោតចុះទឹកសមុទ្រស្វែងរកកន្លែងសង្គ្រោះជីវិត ​​ត្រូវ​បានអ្នកភូមិដេញចាប់វា​ ដើម្បី​យក​ទៅប្រលែង​ ក្នុងព្រៃវិញ​ ដោយមាន ​អ្នក​ហែលទឹកផង​ អ្នក ចែវទូក​ ផង​ ព្រោះវាហែល ​ដល់​ពាក់​កណ្តាល​សមុទ្រ​ ប្រជាជន ​ក្នុងតំបន់​ រំដួលជើងភ្នំ​ បាន​នាំគ្នាជួយវា ​បានអោយដឹងថា ​សត្វឈ្លូសនេះ ​មានកូនក្នុងពោះផងដែរ»។