ភ្នំពេញ៖ មកពេលនេះ​កូនស្រី ភិន សុដាលី រួម​ដំណក់​ឈាម អតីតស្វាមីចុះអេតាស៊ីវិល រំលងខាន់​ស្លា​  ប៉ែន ចំរ៉ុង នាម Katherina មាន​អាយុមួយខួបហើយ ក្រោយ​ពីចំណង​ជីវិត​​​អ្នក​មាន​គុ​ណ​ទាំ​ង​ទ្វេ​ត្រូវផុត​រលត់​តាំង​ពី​នាង​ក្នុង​ផ្ទៃវ័យ​បួនខែ។

ចំណងស្នេហា នាង ភិន សុដាលីស កូនស្រីសំណព្វចិត្ត​ថៅ​កែផលិតកម្មមហាហង្ស​និង​ ពិធីករក្រមិចក្រមើម ប៉ែន ចំរ៉ុង ដែល​មាន​អាយុកាល​មិន​ទាំងបាន​ពីរឆ្នាំ ដែល​មុននឹង​ផុត​រលត់​ជា​ស្ថាពរ​ បាន​ផ្ទុះ​​​​​ជម្លោះ​នឹងគ្នាផ្អើល​អស់​មហាជន​និង​អ្នកសិល្បៈ​។ មិន​ខុស​​គ្រាផ្តើម​ស្នេហ៍​ គូស្នេហ៍​ទាំងពី​រនេះ​ក៏រួម​ដៃគ្នាតតាំង​ជម្លោះនឹង​ លោក អ៊ិន សុភិន ដែលប្រកាសមិន​ទទួលស្គាល់ប៉ែន ចំរ៉ុង ធ្វើ​កូនប្រសារនោះ​។

ព្រម​នឹង​វ័យ​មួយ​ខួប កូនស្រីនាង ភិន សុដាលីស រួមដំណក់ឈាម ប៉ែន ចំរ៉ុង  Katherina  ពីមួយថ្ងៃៗ កាន់តែស្អាត ហើយ​នាង​ក៏ក្លាយ​ជាឳសថទិព្វបន្លប់ការនឿយហត់ របស់លោក អ៊ិន សុភិន ក្រោយសម្រាកពីការងារ ហើយ​ក្រៅពីប្រឡែងថ្នាក់ថ្នមចៅដ៏​គួរឲ្យ​ខ្នាញ់​​ក៏​ប​ង្ហោះ​បង្អួតគេឯង​នៅ​ក្នុង​បណ្តាញសង្គមទៀត​​។ ខណៈ​ ប៉ែន ចំរ៉ុង បាន​ត្រឹម​តែ​នៅ​ឡេឡា​ខ្វា​ករ​ក្រៅ​សង្វៀន ចង់ជួប​មុខកូនស្រី ក៏​ត្រូវ​​ម្តា​យ​​​កូន​ស្រី​ និងគ្រួសារ បាន​បិទ​ផ្លូវ​ជិតឈឹង​។

ដោយ​មើល​ឃើញ​កូនស្រី មាន​រូបសម្ផស្សទ្រលុកទ្រលន់ តាមការ​បង្អូ​តក្នុ​ងប​ណ្តាញ​ស​ង្គ​ម​ពី​អតី​តឪពុកក្មេក បង្ហោះបង្អួតភ្នែកនោះ ។ ក៏​ត្រូវបាន​គេទម្លាយថា នៅរាល់ពេលឃើញ​រូប​កូនស្រីត្រូវបានអតីតឪពុកក្មេកបង្ហោះ ប៉ែន ចំរ៉ុង តែបើកមើល​មិនរំលងឡើយ ហើយតែ​ស្រ​មៃ ថាពេលណានឹងបាន​ជួបមុខកូនផ្ទាល់ និង​បានថ្នាក់ថ្នមប្រឡែងលេងកូនស្រីម្តង ឬបាន​ត្រឹមតែស្រមៃតាមស្រមោលរូបថតកូនដ៏ស្រស់ស្អាតក្នុងបណ្តាញសង្គមទេ។​