ភ្នំពេញ៖ ដំណើរចាកចេញពីវិថីសិល្បៈ ទៅជំនួញ លោក ហេង ប៊ុនលាភ ពីមួយថ្ងៃទៅមួយថ្ងៃត្រូវបាន គេសម្កាល់ថា ភាពហ៊ឺហារបានស្ទុះឡើងកាន់តែខ្លាំង ដែលមានឈ្មោះ ជាថៅកែសណ្ឋាគារដ៏ស្កឹមស្កៃលើទឹកដីអង្គរនោះផងដែរ។

ទន្ទឹមនោះ អតីតតារាចម្រៀងនិងសម្តែងល្បី លោក ហេង ប៊ុនលាភ ក៏ធ្វើឲ្យមហាជនភ្ញាក់ផ្អើលនឹងការបង្ហាញជម្រើសរថយន្តស៊ើរីទំនើបៗ។ ក្នុងសេរីភាពក្រៅវិថីសិល្បៈ អតីតតារាសម្តែងនិងចម្រៀង លោក ហេង ប៊ុនលាភ ប្រែពិរោះ ពីសំនៀងអ្នកជុំវិញខ្លួនហៅថា លោកថៅកែៗ ក៏ធ្វើរមែងប្រើជីវិតសាមញ្ញ ជាមួយក្រុមគ្រួសារ មិត្តភក្ដិយ៉ាងសប្បាយរីករាយនៅតាមទីជនបទ។

បន្ថែមលើករូបភាពដ៏សាមញ្ញ គួរជាទីចាប់អារម្មណ៍ពីមហាជនទៀតនោះ លោក ហេង ប៊ុនលាភ ក៏ធ្វើឲ្យមានការភ្ញាក់ផ្អើលជាថ្មី តាមរយៈការង្ហាញម៉ូដែលរថយន្តស៊ើរីទំនើបៗ អមដោយរូបលោកឈរបង្ហាញរាងដ៏ស្រស់សង្ហា។ ក្នុងនោះលោកបានសរសេររៀបរាប់បែបកំប្លែងលេងថា «គួរយកមួយណា?ទាយទៅមើ!បើអត់…….លុយចិង»។