ភ្នំពេញ ៖ ថ្មីៗមានព័ត៌មានទម្លាយថា ឱក សុគន្ធកញ្ញា បានភ្ជាប់ពាក្យស្ងាត់ៗ​ជាមួយនឹងប្អូន​ប្រុសរបស់ថៅ​កែ​ហង្សមាស មានងារជា ឧកញ្ញ៉ា ទៀតផង ធ្វើឱ្យមហាជននឹងអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាង​ខ្លាំង​ជុំវិញ​រឿង​រ៉ាវស្នេហារបស់នាង ។ ជាថ្មីក្រោយប្អូនស្រី សុគន្ធ កញ្ញា ចេញមុខបដិសេធជួសបងស្រី ក៏មានអ្នកសិល្បៈ​ទម្លាយ​​បន្ថែមថា ម្ចាស់ស្នេហ៍សុគន្ធ កញ្ញា អ៊ឹង សុខលី ដែលជាប្អូនប្រុសរបស់ថៅកែហង្សមាស ពួកគេ​មាន​ទំនាក់ទំនងគ្នា៥ឆ្នាំហើយ។

កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ នៅពេលដែលឱក សុគន្ធកញ្ញា ប្រារឰខួបកំណើតគម្រប់វ័យ៣០ឆ្នាំនោះ តារាចម្រៀងរូបនេះបានបង្ហោះរូបភាពស្និទ្ធស្នាល ជាមួយប្អូនថៅកែផលិតកម្មហង្សមាស លោក អ៊ឹង ឆៃងួន នោះជាចំហតែម្តង។ ខណៈនោះក៏មានអ្នកសិល្បៈក៏បង្ហើបដែរថា«រូបភាពនោះ ហាក់មានចេតនាឱ្យ​គ្រប់​គ្នា​បានដឹងពីរឿងស្នេហារបស់នាង»។ ប្រភពដដែលនោះបន្តថា « រូបភាពជាច្រើនសន្លឹកដែលឱក សុគន្ធកញ្ញា បានបញ្ចោញឱ្យគេឃើញនោះ គឺបង្ហាញពីការយកចិត្តទុកដាក់របស់គូស្នេហ៍ថ្មី លោកអ៊ឹង សុខលី ឈរកៀក​កើយនាងនៅពីមុ​ខ​នំ​ខួបកំណើតរបស់នាង ដែលពីមុនមកតារាចម្រៀងរូបនេះ មិនដែលហ៊ាន​បញ្ចោញ​ឱ្យ​គេឃើញបែបនេះ ឡើយ។

មានអ្នកសិល្បៈមួយចំនួនបានលើកឡើងថា ពេលនេះ ឱក សុគន្ធកញ្ញា ចង់ឱ្យគេដឹងរឿង​ស្នេហារ​បស់​នាង​តែ​ម្តង បានជាថតរូបកៀកកើយជាមួយប្អូនថៅកែហង្សមាស ហើយហ៊ានបង្ហោះបែបនេះ ព្រោះតែលេចឮព័ត៌​មាន​ថាពួ​កគេទាំង២ បានភ្ជាប់ពាក្យជាមួយគ្នាតាំងពីខែឧសភា ឆ្នាំ២០១៧ ម៉្លេះ គឺបានន័យថា គ្មានអ្វីត្រូវ​លាក់​លៀម​តទៅ​​ទៀតឡើយ ព្រោះថា ពេលនេះពួកគេគឺជាគូដណ្តឹងគ្នាស្របច្បាប់ទៅហើយ។ ប្រភពដដែល​នោះបាន​បង្ហើបថា​«បើ​ទោះជាពួកគេព្យាយាមបិតបាំងពេលនេះ តែពួកគេមានគម្រោង​និងដឹងដៃគ្នា​ចូល​រោង​ការ​នៅ​ឆ្នាំ២០១៨ខាងមុខនេះ»។