កណ្តាល៖ វាសនាអភ័ព្វរបស់បុរសម្នាក់បានបង្ខំចិត្តឲ្យគិតខ្លីក្រោយលោកបានធ្លាក់ខ្លួនឈឺជាបន្តបន្ទាប់ចូលទៅរស់នៅក្នុងមណ្ឌលជនពិការនាខេត្តកណ្តាល ខណៈដែលកំពុងមានជំងឺស្លាប់ពាក់កណ្តាលខ្លួនមកក្រោមមិនអាចកម្រើកបាននោះ ក៏ជួបដំបៅចង្រៃត្រង់ជើងដែលមានសាច់ងាប់ ដែលវិទ្យាពេទ្យថា «ដំបៅគ្រែ» រលួយជើង រហូតត្រូវក្រុមគ្រូពេទ្យសម្រេចកាត់ចោល។

ចាប់តាំងពីពេលនោះមកជីវិតរបស់លោកកាន់តែអស់សង្ឃឹម និងតូចចិត្តនឹងព្រហ្មលិខិតលេងសើចជាមួយជីវិតលោកពេក ក៏ដាច់ចិត្តប្រល័យខ្លួនឯងក្នុងទឹកពាងក្នុងមណ្ឌលតែម្តង។ អ្នកនៅក្នុងមណ្ឌលជាមួយបានប្រាប់ថា «ដំបូងគាត់ស្លាប់ពាក់កណ្ដាលខ្លួន ក្រោយមកគាត់មានដំបៅគ្រែ មើលមិនជា ពេទ្រកាត់ជើងទាំងពីរចោល ត្រឹមក្រលៀនគាត់នៅពិបាកពេក បញ្ចប់ជីវិតដោយលូនចូលពាងទឹក»។