អូន អ៊ីង ប្រកាសផ្តាច់ចំណងស្នេហ៍ ម៉ា ច័ន្ទបញ្ញា ក្រោមហេតុផលមិនអាច

0
917

ភ្នំពេញ ៖​ ចំណងស្នេហ៍ផ្អែមល្ហែមតែងបង្អួតលើបណ្តាញសង្គមរវាងតារាចម្រៀងលោក ម៉ា​ ច័ន្ទបញ្ញា និង​តារា​សម្តែងរូបស្រស់ អូន អ៊ីង បានឈានដល់ផ្លូវបំបែកហើយ ក្រោមការ​សោក​​ស្តាយពីអ្នកគាំទ្រ​ទាំង​ស​ង​ខាង ដោយមូលហេតុមិនចុះសម្រុងគ្នា នេះបើតាមការ​បញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់ អូន អ៊ីង នៅមុននេះបន្តិច។​អូន អ៊ីង បានថ្លែងសារលាយឡំនឹងក្តីឈឺចាប់ពុំអាចទ្រាំជ្រកក្រោមម្លប់ស្នេហ៍លោក ម៉ា ច័ន្ទបញ្ញា ថា «ថ្ងៃ​នេះ​ខ្ញុំ​សុំបែកគ្នាជាមួយម្នាក់នឹងដោយសាធារណៈ ម៉ា ច័ន្ទបញ្ញា ខ្ញុំមិនអាចបន្តជាមួយម្នាក់ឈ្មោះ​នឹងបាន​ទៀតទេ សុំទោសផងខ្ញុំមិនល្អគ្រប់គ្រាន់ ខ្ញុំអ្នកដើរចេញគាត់ល្អ គាត់មិនខុសអីសោះ ពួកខ្ញុំមិនត្រូវចរិតគ្នា មានបញ្ហានឹងគ្នាច្រើនដល់ថ្នាក់ខ្ញុំមិនអាចបន្ត ខ្ញុំសុំមិននិយាយអីទៀតពីពេលនេះទៅ ដល់ពេលជា​ខ្លួន​ឯងវិញហើយ មិនអាចរស់នឹងមនុស្សច្រណែនខ្លួននឹងគិតតែខ្ញុំអាក្រក់ ខ្ញុំសប្បាយចិត្តនឹងបញ្ចាប់វា ខ្ញុំនឹង​ដោះស្រាយអោយអស់រឿងដែលទាក់ទងនឹងគេ ខ្ញុំនឹងគេលេងជាអ្វីនឹងគ្នាហើយ»ក្រោយឃើញសារក្តៅប្រកាសផ្តាច់ចំណងស្នេហ៍ខំសាងរាប់ឆ្នាំរវាងអ្នកទាំងពីរបែបនេះអ្នកគាំទ្ររបស់ពួកគេ​បានត្រឹមសោកស្តាយ និងបានសួរបញ្ជាក់ពីហេតុផលដែលនាំឲ្យ ឈាន​ដល់​ដំណាក់កាលនេះផង​ដែរ​។ ពាក់ព័ន្ធការប្រកាសសុំបែកដោយចំហនេះ​មហាជនក៏កំពុង​រង់ចាំមើលប្រតិកម្មពីលោក ម៉ា ច័ន្ទបញ្ញា ផងដែរដើម្បីបញ្ជាក់កាន់​តែច្បាស់អំពីដំណឹង​បែក​បាក់នេះ។

Comments