ភ្នំពេញ៖ប្រិយមិត្តប្រហែលជាមិនទាន់ភ្លេចទេបទចម្រៀងរបស់ផលិតកម្ម រ៉ុក បទ (កាលីបអី) ច្រៀងដោយលោក ឈុំ រតនា។ ពេលនេះម្ចាស់បទនេះ បានចាកចោលបទចម្រៀងនេះ ដែលគ្មានថ្ងៃវិលត្រឡប់ឡើយ ហើយអ្វីដែលសង្វេកជាងជាសំឡេងដែលបន្សល់នៅនោះ គឺការចាកចេញរបស់ម្ចាស់បទ (កាលីបអី) គឺលោកទៅចោទគូដណ្តឹង នៅតែមួយខែទៀតនិងចូលរោងការ។
ក្រោយការទម្លាយពីមិត្តរួមអាជីពចម្រៀង ពីដំណឹងមរណៈភាពរអតីតតារាចម្រៀងផលិតកម្មរ៉ុក លោក ឈុំ រតនា ។ ដែលបង្ហាញថា លោក តារាចម្រៀងម្ចាស់បទ(កាលីបអី) ឈុំ រតនា បានទទួលមរណៈភាព កាលពីថ្ងៃ អាទិត្យ ទី ០៨ ខែ តុលា វេលាម៉ោង ៣ ជិតភ្លឺ ដោយសារជំងឺសួតធ្ងន់ធ្ងរ»។
ជាមួយគ្នានោះ គណនីហ្វេសប៊ុកនារីវ័យក្មេងម្នាក់ឈ្មោះ Fi Fi Na បានសរសេររៀបរាប់ថា ក្នុងរយៈមួយឆ្នាំ គ្រួសាររបស់នាងត្រូវបាត់បង់សមាជិកដល់ទី ៣ នាក់ឯណោះ ។ មួយរយៈមុន ប្អូនប្រុសរបស់នាងទើបតែទទួលមរណភាព ពេលនេះត្រូវបាត់បង់បងប្រុសទាំងវ័យក្មេងម្នាក់ទៀត ប៉ុន្ដែរឿងដែលមហាក្រៀមក្រំជាងនេះគឺ ឈុំ រតនា ជិតចូលរោងការថែមទៀត ។
នារីវ័យក្មេងខាងលើ បានបង្ហោះសារជាមួយពាក្យពេចន៍គួរឱ្យស្រណោះស្រណោកបំផុត «សូមឱ្យបងប្រុសទៅកាន់សុគតិភព បងមិនគួរអាយុខ្លីចឹងទេ សល់តែមួយខែទៀតបងចូលរោងការហើយ ម៉េចក៏ទៅចោលពួកយើងចឹងប្អូនត្រៀមរ៉ូបសម្រាប់ស្លៀកក្នុងថ្ងៃការបងប្រុសហើយម៉េចក៏មានរឿងចឹងកើតឡើង មិនដល់មួយឆ្នាំផងគ្រួសារខ្ញុំស្លាប់ដល់ទៅបីនាក់ ពិបាកធ្វើចិត្តណាស់ ប្អូនប្រុសខ្ញុំទើបស្លាប់មិនទាន់កាត់ចិត្តបានផង ឥលូវបងប្រុសទៀតគ្រួសារខ្ញុំខុសអី» ៕
