សម្រស់ គឺជាអំណាចរបស់មនុស្សស្រី ដែលមិនអាចខ្វះបាន ពេលខ្លះមនុស្សស្រីដើម្បីមានដើមទ្រូងធំ ត្រូវប្រើថ្នាំគីមីគ្រប់ប្រភេទ ឬ ធ្វើការវះកាត់។ ការធ្វើបែបនេះ មានហានិភ័យខ្ពស់ណាស់ សម្រាប់សុខភាព តទៅនេះ តារាញួស៍សូមបង្ហាញជូនវិធីធម្មជាតិងាយៗ ដើម្បីទទួលបានដើមទ្រូងធំដូចអ្វីដែលអ្នកប្រាថ្នា៖

១- បន្លែ និងផ្លែឈើស្រស់ៗ៖ ការទទួលទានបន្លែផ្លែឈើពីធម្មជាតិស្រស់ៗ ជាប្រចាំ ជួយធ្វើឱ្យឈាមរត់កាន់តែប្រសើរជំនួយដល់ការពង្រីកដើមទ្រូងឱ្យធំបាន។

២- គ្រាប់សណ្តែកគ្រប់ប្រភេទ៖ សុទ្ធសឹងតែសម្បូរទៅដោយប្រូតេអ៊ីន វីតាមីន E វីតាមីន B ដែលជួយធ្វើឱ្យដើមទ្រូងរបស់អ្នកកើនទំហំ ព្រមទាំងតឹងណែនល្អទៀតផង។

៣- ទឹកដូង៖ ក៏ជួយឱ្យសុដន់រីកលូតលាស់ធំផងដែរ ។

៤- ស៊ុត៖ មានសារធាតុចិញ្ចឹមដែលសំបូរទៅដោយជាតិប្រូតេអ៊ីន ជួយពន្លឿនការរីកលូតលាស់នៃដើមទ្រូង ។

៥- ស្លាបមាន់៖ ជួយធ្វើឱ្យដើមទ្រូងមានទំហំធំ ដោយជាតិខូឡាជែនច្រើន ។