កូរ៉េ ៖ រឿងរ៉ាវរបស់តារាស្រីកូរ៉េ រហស្សនាម «Queen of Kpop» នាង CL អតីតសមាជិក​ក្រុម 2NE1 កំពុង​ត្រូវ​​បាន​អ្នកគាំទ្រចាប់អារម្មណ៍ខ្លាំង និងបានធ្វើការរិះគន់ខ្លាំងចំពោះការឡើងគីឡូរបស់នាង ដែលធ្វើឲ្យរូ​បរាង​នាងមើលសឹងមិនស្គាល់។

ទន្ទឹមនឹងរឿងនាងឡើងគីឡូនេះមិនទាន់បានស្ងាត់ស្រួលបួលផងនាងក៏បានរងនូវការរិះគន់ជាថ្មីក្រោយពេលវត្តមាននាងនៅលើឆាកប្រគុំតន្រ្តីក្នុងប្រទេសសិង្ហបុរីត្រូវអ្នកគាំទ្រសង្ស័យថានាង ឡើងសម្តែង និងច្រៀងដោយ​មិនបានពាក់អាវក្នុងនោះឡើយ ដែលកត្តានេះធ្វើឲ្យ​នាងកាន់ តែរងការរិះគន់បន្ថែមទៀត​ពិសេសនៅ​តាម​បណ្តាញ​សង្គម។