ភ្នំពេញ៖ អ្នកនាង ទូច ស្រីល័ក្ខ ដែលមមាញឹក ខ្លាំងនឹងការងារសិល្បៈ សឹងដកឃ្លាមិនរួច ។ ប៉ុន្តែទោះយ៉ាងណា តារាស្រីរូបនេះ បង្ហាញជំហ៊មិនភ្លេចតួនាទីសំខាន់ក្នុងការមើលថែរក្សាគ្រួសារ ពិសេសត្រូវផ្ដល់ភាពកក់ក្ដៅជូនកូនប្រុសសំណព្វចិត្ត តែម្នាក់របស់អ្នកនាងទៀតផង។

ដោយអត្ថន័យទាំងមូលអ្នកនាងបានរៀបរាប់ទំាងក្ដុកក្ដួលនៅលើគណនីយហ្វេសប៊ុករបស់ខ្លួនថា «ទោះជារវល់យ៉ាងណាក៏ដោយ ក៏មិនដែរភ្លេចតួនាទីជាម្តាយគេដែរ ទោះហត់បន្តិចមែនពិត តែពេញចិត្តនិងទទួល គ្មានតំលៃណាសំខាន់ជាងកូនរបស់យើង»។

អ្នកនាង ទូច ស្រីល័ក្ខ ក្នុងសារដដែលនោះ នាងក៏លើកឡើងទៀតថា «មើលកូនដោយខ្លួនឯងបានដឹងថាភាពជិតស្និទ្ធជាមួយកូន និងម្តាយវាសំខាន់យ៉ាងណា ចង់ឲ្យកូនល្អចង់ឲ្យកូនឆ្លាតយើងជាម្តាយត្រូវគ្រប់គ្រង គាត់ឲ្យបានត្រឹមត្រូវហើយនិងមានពេលវេលាឲ្យបានច្បាស់លាស់ សម្រាប់គាត់។ ម៉ោងគេង និងម៉ោងញ៉ាំ និងម៉ោងលេង ហើយអ្វីដែលសំខាន់សម្រាប់ខ្ញុំគឺកូនប្រុសរបស់ខ្ញុំ គាត់ត្រូវចេះភាសារដើមកំណើតរបស់គាត់មុនគេនិងសុជីវធម៌ក្នុងក្រុមគ្រួសារ»។