ភ្នំពេញ៖ ក្នុងទឹកមុខញញឹមបង្កប់នូវសេចក្តីស្នេហារបស់កញ្ញា ឱក សុគន្ធកញ្ញា ជាមួយឧកញ៉ាកម្លោះរូបសង្ហា ប្អូនប្រុសថៅកែផលិតកម្មហង្សមាស នៅថ្ងៃខួបកំណើតរបស់នាង ដែលបានកន្លងផុតទៅថ្មីៗនេះ ។ បន្ទាប់ពីការបែកធ្លាយរូបស្និទ្ធស្នាល ឱក សុគន្ធកញ្ញា និងឧកញ៉ាកម្លោះ ។

លើបណ្តាញសង្គមនេះ ធ្វើឲ្យមហាជនមានចម្ងល់ទ្វេដង ដោ​យ​​​កន្លងមកមានសារព័ត៌មានជាច្រើនបានចុះផ្សាយ ថា ឱក សុគន្ធកញ្ញា បានភ្ជាប់ពាក្យស្ងាត់ៗ ជាមួយឧកញ៉ាម្នាក់ ។ ប៉ុន្តែក្រោយមកមានការអះអាងពីប្អូនស្រី ឱក សុគន្ធកញ្ញា ថា “រឿងនេះ មិនមែនជាការពិតទេ” ។ មក​ដល់ពេលនេះមិនទាន់ មានការបកស្រាយណាមួយពីសំណាក់កំពូលតារាចម្រៀងស្រី ឱក សុគន្ធកញ្ញា នោះទេ ជុំវិញរឿងនេះ ។