ភ្នំពេញ៖ បន្ទាប់ពីតារាចម្រៀងលោក អេឡិច ចិន្ត្រា ចាកចេញទៅច្រៀងរាំនៅប្រទេសបារាំង ក៏ទទួលបានការគាំទ្រខ្លាំង រួមសម្តែងជាមួយអ្នកនាង ខាត់ សុឃីម និងស្វាមីព្រមទាំង កញ្ញា ខាត់ សួស្តី។

បើយោងតាមគណនីយហ្វេសប៊ុករបស់លោក អេឡិច ចិន្ត្រា បានបង្ហាញពីអារម្មណ៍របស់ខ្លួនថា«ខ្ញុំមានអារម្មណ៍រីករាយ ដោយមានអ្នកស្រឡាញ់ពេញចិត្តគាំទ្រ ក្រុមរបស់ខ្ញុំមានដូចជាអ្នកនាងខាត់ សុឃីម និងស្វាមី កញ្ញា ខាត់ សួស្តី ជាប្អូន ព្រោះពួកគាត់មានជំនាញខ្លាំងក្នុងសិល្បៈ ពិតជាមិនធ្វើឱ្យពុកម៉ែបងប្អូននៅបារាំងខកចិត្តទេ ពេលបានសើចសប្បាយតែម្តងជាមួយភាពកំប្លុងកំប្លែងរបស់ខាត់ សុឃីម ។ យ៉ាងណាពួកយើងនឹងត្រឡប់ទៅកម្ពុជាវិញ តាមគម្រោងព្រោះមានភារកិច្ចច្រើនទៀតដែលរង់ចាំ ពិសេសមមាញឹកនឹងរដូវការតែម្តងដែលមកដល់សាជាថ្មី»៕