ភ្នំពេញ៖ តារាកំប្លែងមាឌតូចល្អិត នាយ ក្រិន បានបង្ករការភ្ញាក់ផ្អើល (Surprise) ដល់ភរិយារ ជាមួយកាដូ iPhone 7 plus ដែលធ្វើឱ្យភរិយាញញឹមបិទមាត់មិនជិត ។ ក្រោយពីបាន​ទទួលកាដូ​ទូរស័ព្ទដ៏​ស្រស់ស្អាត​ពី​ស្វាមី ភ​​រិយារបស់តារាកំប្លែងរូបនេះបានសម្តែងនូវអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង និងសរសើរពីការ​ខិតខំប្រឹងប្រែងរបស់ប្តីលើបណ្តាញសង្គមហ្វេសប៊ុកថា “ទម្រាំបានកាដូមួយនេះស្វាមីរបស់ខ្ញុំខំប្រឹងណាស់” ។ សារដដែលនោះបានសរសេរថា ៖ « កុំចាំមានអ្វីគ្រប់យ៉ាងទើបសាងវា យើងសាងពេលវេលាល្អឱ្យគ្នា ដោយ​មិន​បាច់ចាំមានអ្វីគ្រប់យ៉ាង គ្រាន់តែយើងចេះអត់ឱនឱ្យគ្នាទៅវិញ ទៅមក ស្រឡាញ់គ្នាយល់ចិត្ដគ្នា យក​ចិត្ដ​ទុក​ដាក់គ្នា នេះ​​​​​ហើយជាកម្លាំងចិត្ដគ្រប់យ៉ាង” ។ នាងបញ្ជាក់ថា ពេលខ្លះមានអ្នកសួរនាងថា “ហេតុអីបាន​ជា​ស្រឡាញ់គាត់​(​នា​​​​​​​​យ ក្រិន) ?” នាងក៏បានឆ្លើយត្រលប់មកវិញថា “ខ្ញុំស្រលាញ់គាត់ ព្រោះគាត់ជាមនុស្សម្នាក់ ដែលយល់ចិត្ដមើ​ល​ថែឱ្យកម្លាំងចិត្ដ ពេលដែលជួបបញ្ហា គាត់ (នាយ ក្រិន) ដើរតួជាប៉ា ជាម៉ាក់ ជាប្ដីដ៏ល្អបំផុត​ទាំងពេលសប្បាយ ពេលជួបទុក្ខ” ៕