ភ្នំពេញ៖ តារាចម្រៀងម្ចាស់ពាន ប៊ុត សីហា ត្រូវបានញាំញីដោយអាស្រូវផ្ទួនៗ​បង្កឲ្យជីវិតរបស់លោកស្រុកចុះពីតារាចម្រៀងលេចមុខក្នុងទ្រនំហង្សមាស បែរក្លាយជាតារាចម្រៀងបែកហ្វូងច្រៀងតាមបណ្តាការប្រគំតន្ត្រីម្តងៗគ្រាន់បានថវិកាចិញ្ចឹមប្រពន្ធ និងកូនស្រីគួរជាទីស្រលាញ់ម្នាក់ តែទន្ទឹមនឹងការប្តូរផ្តាច់ចំពោះគ្រួសារខ្លាំងនោះហាក់ទទួលបានមកវិញនូវភាពឈឺផ្សារ ខណៈដែលលោកថា «មនុស្សខ្ញុំស្រលាញ់ កុហកខ្ញុំ»។

តារាចម្រៀងធ្លាប់សច្ចាថាស្មារលាវិស័យក្រោយរងរឿងអាស្រូវគ្រឿងញៀន ប៊ុត សីហា បានលើកឡើងថា «ថាេកធ្លាប់កុហក់យើងម្តងហើយម្តងទៀត នៅតែអត់ទោសអោយគេ ហើយនៅតែស្រលាញ់គេខ្លាំងឡើងធ្លាប់ប្រាប់គេថា បើស្រលាញ់គ្នា ហាមរឿងមួយគឺ កុំកុហកខ្ញុំ ព្រោះមួយជីវិតនេះ ខ្ញុំស្អប់បំផុតគឺមនុស្សកុហកខ្ញុំ ជាពិសេសនោះមនុស្សដែលខ្ញុំស្រលាញ់គេកុហកខ្ញុំ»។ មនុស្សជាទីស្រលាញ់ហើយកុហកលោកនោះមិនត្រូវបានលោកបង្ហើបថា ជាអ្នកណាទេ តែត្រូវបានអ្នកគាំទ្រសង្ស័យថា «ប្រពន្ធរបស់លោកតែម្តង ហើយរឿងណាយចិត្តលែងចង់ក្បែរទំនងព្រោះតែលោកធ្លាក់ប្រជាប្រិយភាព»។ តារាម្ចាស់បទ «ម៉ែកូនខុសហើយ» ប៊ុត សីហា បន្តថា «គ្រប់ពេលដែលមានគេនៅក្បែរ គឺខ្ញុំមានក្តីសុខណាស់ គេងលករហូត តែតាំងពីគេចាក់ចេញទៅលែងនៅក្បែរខ្ញុំ រាល់យប់ គឺខ្ញុំមិនដែលគេងលក់មួយថ្ងៃណាឡើយ គឺនឹកតែគេរហូត បើគេងលក់ក៏គេងទាំងមមើមមាយឃើញគេ នឹងឮតែសម្លេងគេ តែម្នាក់គត់»។