ភ្នំពេញ៖ តារាស្រីល្បីលើបណ្តាញសង្គមហ្វេសប៊ុក ដោយភាពស្រស់ស្អាត អមដោយភាពស៊ិចស៊ី ដេននី ក្វាន់ ដែលទស្សនិកជនធ្លាប់បានស្គាល់មកហើយនោះតាមរយៈ ទង្វើមនុស្សធម៌ដើរចែកទានដល់ជនក្រីក្រ។

បន្ទាប់ពីក្រសួងបានផ្អាកការងារសិល្បៈអស់មួយរយៈមកតារាស្រីរូបនេះបានសំងំកើបលុយដោយអាជីវកម្មផ្ទាល់ខ្លួន តែថ្មីនេះអ្នកនាងបែរជាបង្ហោះសាររកអ្នកដែលចេះរ៉េបទៅវិញ។ ដោយនាងបានបង្ហោះសារនៅលើគណនីយហ្វេសប៊ុករបស់ខ្លួនថា«មានមិត្តៗណាដឹងអត់តើមានDJប្រុសណាពូកែច្រៀងRap? បើដឹងជួយប្រាប់ផងព្រោះត្រូវការDJប្រុសម្នាក់ច្រៀងRapបទចំរៀង Original របស់ខ្ញុំ»។