ភ្នំពេញ៖ បន្ទាប់ពីទទួលបានការគាំទ្រខ្លាំង ពីការចាប់ដៃគូសម្តែងជាមួយ កញ្ញា ឱកសុគន្ធកញ្ញា និងបាន​​បញ្ចេញ​ជា Mv teaser បទ “អស់សិទ្ធិថែតែនៅបារម្ភ”នៅក្នុងទ្រនំហង្សមាស លោក ខេមរៈ សិរីមន្ត ក៏ធ្វើឲ្យ​មហា​ជនផ្ទុះការសាទរបន្ថែមផងដែរ ជាមួយការបង្ហាញភាពស្និទ្ធស្នាលនិង កញ្ញា ម៉ាក សែនសូនីតា ។ ក៏មានការកត់សម្គាល់ថា កំពូលតារាចម្រៀង លោក ខេមរៈសិរីមន្ត បន្ទាប់ពីផ្លាស់ទ្រនំ​ថ្មីចូល​មកផលិត​កម្ម​រស្មី​ហង្សមាស ប្រជាប្រិយភាពហក់ឡើងកើនទ្វេ ជាមួយការចាប់ដៃគូសម្តែងជាមួយ និងកញ្ញា ឱក សុគន្ធកញ្ញា ។ ប៉ុន្តែអ្វីដែលប្លែកនោះ គឺនៅមុននេះបន្តិច ខេមរៈ សេរីមន្ត ក៏បានបង្ហោះរូបភាពស្និទស្នាល​ជាមួយ​នឹង​តារា​សម្តែង ម៉ា ក សែនសូនីតា ប៉ុន្តែបានបង្ហាញសារបរិយាយថាជាការសម្តែងឬយ៉ាងណានោះទេ ។ប៉ុន្តែអ្នកគាំទ្រហាក់ដឹងពីចេតនា ពីតារាចម្រៀង ខេមរៈ សិរីមន្ត ដែលធ្វើការបង្ហោះថតស្និទ្ធស្នាលនិង ម៉ាក សែ នសូនីតា។ ដោយពួកគេថា «នេះអាចបញ្ជាក់ថាជាដៃគូសម្តែងនៅក្នុងបទចម្រៀងថ្មី តែយ៉ាងណាមានតែរង់​ចាំ​មើលថា ខេមរៈ នឹង ម៉ាក សែនសូនីតា មានអីប្លែកនឹងគ្នា ព្រោះនៅក្នុងរូបភាពពិតជាសាកសម និងសិទ្ធស្នាល​ជាមួយ​​គ្នាមែនទែន៕