ថៃ៖ នៅលើបណ្ដាញសង្គមហ្វេសប៊ុកកំពុងតែល្បីកក្រើកខណៈតារាសម្ដែងថៃប្រុសល្បីឈ្មោះមួយដួងលោក Jiratpisit “Boom” Jaravijit វ័យ ២៧ឆ្នាំត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តអំពើខុសច្បាប់ ដោយកិបកេងប្រាក់ពីជនបរទេសអស់ជាច្រើនរយលានបាត។

តាមការផ្សព្វផ្សាយលើបណ្ដាញសង្គមសារព័ត៌មានថៃបានឲ្យដឹងថា«តួសម្ដែងល្បីឈ្មោះក្នុងរឿងភាគជាច្រើនរបស់​ថៃ​រូ​បនេះបានលេងប្តូរប្រាក់តាមរយៈ Bitcoin ជាមួយនឹងជនជាតិបរទេស និងបានទទួលប្រាក់ជាង ២៤​លាន​ដុ​ល្លាអាមេរិកពីជនបរទេសរូបនោះ ដោយសន្យាថានឹងយកទៅធ្វើជំនួញជាមួយគ្នា ប៉ុន្តែកន្លងអស់ពេលជាង ៦ខែ បែរជាគ្មានដំណឹងទាល់តែសោះ»។យ៉ាងណាមិញ Jiratpisit​ “Boom” Jaravijit កំពុងស្ថិតក្នុងការស៊ើបអង្គេតរប​ស់​សមត្ថកិច្ចនៅឡើយ ទោះបីជាត្រូវបានធានាខ្លួនចេញក្រៅក៏ដោយ។