ភ្នំពេញ៖នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ នេះ ពេជ្រ សោភា បានបង្ហោះភាសាផ្អែមល្ហែមទៅកាន់ ឆឹម សក្កដា ថា “Bye ទឹកឃ្មុំ I will missing you” មានន័យថា “លាសិនហើយ អូនកំពុងនឹកបង” រួមជាមួយរូបភាពសន្ទនាគ្នា តាមសារអេឡិចត្រូនិច (Video Chat) ដែលបង្ហាញពីភាពមិនអស់អាល័យពីគ្នា នៅតែនឹកភ្នែករកគ្នា ចង់ជួបគ្នា ចង់នៅក្បែរគ្នា ប៉ុន្តែហាក់ដូច ឆឹម សក្កដា ដល់ម៉ោងចូលបំពេញការងារវិញ ទើបសុំលាគ្នាត្រឹមនេះសិន ។ មានអ្នកគាំទ្រជាច្រើនសុទ្ធតែបានដឹងពីរឿងស្នេហាបើកចំហរវាង ពេជ្រ សោភា និង ឆឹម សក្កដា តាមរយៈការបង្ហោះជាសាធារណៈពេញបណ្តាញសង្គមហ្វេសប៊ុក តែងតែបង្ហាញពីភាពផ្អែមល្ហែមពីគ្នាទៅវិញទៅមកសឹងតែមិន លួសថ្ងៃ ធ្វើឲ្យគ្រប់គ្នាលួចច្រណែននឹងសុភមង្គលអ្នកទាំងពីរតែម្តង។