ភ្នំពេញ៖ តារាកំប្លែងស្រីអ្នកមេម៉ាយសាច់នៅខ្ចីល្វក់អ្នកនាង សេន ចិន្តា ហៅនាង អ៊ីត បានខិតខំពុះពារ ជម្នះឧបសគ្គយ៉ាងច្រើនដើម្បីជ្រែកខ្លួនចូលក្នុងវិស័យសិល្បៈរហូតបានក្លាយជាសមាជិកនៃក្រុមកំប្លែងលេចធ្លោ ល្បីប្រចាំទូរទស្សន៍ស៊ីធីអិន មកនោះ។

ឪថ្មីៗនេះតារាកំប្លែងបានបង្ហោះសានៅលើគណនីយហ្វេសប៊ុករបស់អ្នកនាងថា«តើខ្ញុំមិនល្អត្រង់ណា?បានចេះតែមានកម្មដើរតាមខ្ញុំដូចស្រមោល ខ្ញុំខំដើរដើម្បីអនាគត់ ខំដើម្បីឲ្យអ្នកគ្រប់គ្នាសប្បាយចិត្ត តែអ្នកទាំងអស់គ្នាមានយល់អារម្មណ៍ខ្ញុំទេ?ខ្ញុំមិនចង់បានអ្វីតបស្នងមកវិញទេសុំត្រឹមតែសុំត្រឹមតែខ្ញុំបានសើចខ្លះក៏បាន»។