ភ្នំពេញ​៖ ប៉ុន្មានថ្ងៃចុងក្រោយ​នេះ ដំណឹ​ង​តារាចម្រៀង កញ្ញា ឱក សុគន្ធកញ្ញា​ភ្ជាប់​ជាមួយ​នឹង​ប្អូនប្រុស​ថៅកែ​ផលិត​កម្មហង្សមាស លោក អ៊ឹង សុខលី បាន​ផ្ទុះឡើង​យ៉ាង​រន្ទឺ បើ​ទោះជាប្អូនស្រីនាង​ចេញមក​បដិសេធម្តងក្តី ក៏​ដំណឹងនេះ​នៅ​តែបន្ត​ផ្ទុះ​ឡើង​ដដែល។ ជាថ្មី​ម្តាយ​កំពូលតារាចម្រៀងរូបនេះ ក៏​ចេញ​មកស្រាយ​ចម្ងល់​នេះ​​។

យ៉ាងណា អ្នកស្រី អ៊ីង ថាច ជាម្តាយ​កញ្ញា ឱក សុគន្ធ កញ្ញា ថា ការឮលេច​ដំណឹង​កូនស្រីភ្ជាប់ពាក្យ​ជា​មួយ​ប្អូន​​ប្រុសថៅកែផលិតកម្មហង្សមាសនោះ គឺជាការបួលបង្កាច់ បង្ខូចឈ្មោះ កូនខ្ញុំតែប៉ុណ្ណោះ​។

ម្តាយ​តារាចម្រៀងល្បីរូបនេះ បាន​អះអាង​ថា «គឺវាគ្មានអ្វី​ត្រូវលាក់បាំង​ទេ​ បើ​ជាការពិតមែននោះ ប៉ុន្តែឥឡូវ​វាមិនមែនជាការពិត»។

ទោះជាយ៉ាងនេះ​ក្តី អ្នកស្រីអះអាងប្រាប់​ព័ត៌មានថា «ដំណឹងភ្ជាប់​ពាក្យ​ឬអាច​ថាចូលរោងការជាមួយ អ្នក​ដឹកនាំល្បីឈ្មោះរូបនោះ នៅ​ថ្ងៃមុខមានភាពប្រែ​ប្រួល​យ៉ាងណា អ្នកស្រីមិនអាច​បញ្ជាក់បាន​ដែរ ដោយ​ថា រឿងនោះ​ទុកឲ្យកូនស្រីជាអ្នកសម្រេច»។