ភ្នំពេញ៖ បេក្ខភាព The Voice Kids កុមារា ឡុង លីគ័ង្គ កូនក្រុម ព្រាប សុវត្ថិ បានបង្ហាញ​សមត្ថភាព​ធ្វើឲ្យ​មហា​​ជន​មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្នុង​ការ​បកស្រាយបទចម្រៀង«សាច់កម្ម​» បាន​យ៉ាង​ពិរោះ​ឥត​ខ្ចោះ។​ទេពកោ​សល្យ​នេះដែ​រធ្វើ​ឲ្យសន្ទុះ​អ្ន​កគាំ​ទ្រក៏​កាន់​តែកើ​នឡើ​ងផ​ងដែរ ក្នុងនោះក៏​មាន​ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ទៀត​ផង ដែល​បាន​សរ​សើរកុមារា ឡុង លីគ័ង្គ ថាគួរឲ្យគោរព​ស្រឡាញ់​ចូល​ចិត្ត ។

មិន​តែ​ប៉ុណ្ណោះលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ថែមទាំងកើតសរសើរ និងជូនពរ ប្អូនប្រុស ឡុង លីគ័ង្គ ឲ្យ​ទទួលបាននូវភាពជោគជ័យផងដែរ ។

ខាង​ក្រោមនេះជាសំនេរដើមរបស់ លោកឧត្តមសេនីយ៍ទោ ជួន ណារិ​ន្ទ​៖ ​«ខ្ញុំបានតាមដានការប្រឡង ខ្ញុំបាទ​ដូច​មានការចាប់អារម្មណ៍លើ ការច្រៀង កាយវិការ និង ការនិយាយស្ដី របស់ក្មេងម្នាក់នេះណាស់ អាយុ ទើប​តែ ៩ ឆ្នាំ សោះក្លាហាន (ពិតជាគួរឲ្យ​គោរស្រឡាញ់ចូលចិត្ត)សុភាព !!!!សូមក្មួយ ប្រុសខិតខំតស៊ូបន្តទៀ និងបានសម្រេចបំណងរបស់ក្មួយជាមិខាន អ៊ំសូមជូនពរ ក្មួយនិងមានអនាគតល្អក្នុងជីវិតជានិច្ច !!!!!!។»