ភ្នំពេព៖ ចាប់តាំងពីចូលមកដល់ខែតុលានេះ លោក ឆន សុវណ្ណរាជ ត្រូវបានក្រុមអ្នកគាំទ្រ មិត្តភ័ក្រ និងក្រុម​គ្រួសារ​បាន Surprise ថ្ងៃខួបកំណើតឲ្យជាច្រើនលើកច្រើនសារ គ្រប់​ពេល​ដែល​លោកចេញ​ទៅ​ច្រៀង​តាម​បណ្តា​ខេត្តក្រុងនានា ទោះបីដឹងថា មិន​ទាន់​ដល់​ថ្ងៃ​ខួប​កំណើតរបស់លោកក៏ដោយ ហើយ​លោក​ក៏​មិន​ភ្លេច​ថ្លែង​អំណ​រគុ​ណអ្ន​ក​គាំ​ទ្រដោ​យផ្ទា​ល់ ​និង​ តាមរយៈការបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកជាដើម ។

ប៉ុន្តែ​អ្វី​ដែលភ្ញាក់​ផ្អើលនោះ គឺ​តារាចម្រៀងរូបនេះ​ បែរជាបង្ហាញឲ្យ​ដឹងថា ថ្ងៃទី១០ ខែតុលា គឺជាថ្ងៃខួបកំណើត​របស់លោកពិតប្រាដក ក្រោយ​ពី​ លោកត្រូវបានក្រុមគ្រួសារ Surprise យ៉ាងភ្ញាក់ផ្អើលបំផុត។

ជាងនេះទៅទៀតលោក និងក្រុមគ្រួសារបានបង្ហាញក្តីស្រលាញ់ដ៏ជ្រាលជ្រៅ តួយ៉ាង​លោក​បានឱបថើម​ម្តាយ​ដោយ​និយាយពាក្យក្នុងចិត្តថា “ថ្ងៃនេះគឺ​ជាថ្ងៃ​មួយ​ដែល​ម៉ាក់​បាន​បានឆ្លងទន្លេរឆ្លងសមុទ្រដើម្បីបង្កើត ឆន សុវណ្ណារាជ មួយនេះមកលើផែនដី អរគុ​ណខ្លាំ​ងណា​ស់ម៉ាក់ គុណមួយនេះគឺពិត​ជាធំគ្មាន​អ្វីប្រៀប​បាន​សម្រាប់​កូន កូនស្រ​លាញ់​ម៉ាក់​ហើយ​ស្រលាញ់ជានិរន្តរ៍” ។ សូមទស្សនាវីដេអូ!!