តារាបង្ហាញម៉ូដដែលរាងខ្ពស់ស្រលះ នាង Pancake khemanito ដែលជាស្រីស្អាត ឆ្លាតហើយថែមទាំងពូកែថែមទៀតផង បានបង្ហោះសារនៅលើគណនី instagram ផ្ទាល់របស់នាង ថ្លែងអំណរគុណចំពោះអ្នកនាង យុគ ចិន្តា ដែលបានបង្កើតបរិយាកាសដ៏ស្និទ្ធស្នាល និងមានអ្នកគាំទ្រប្រមាណ ៦០នាក់បានចូលរួមដែរ។
ក្នុងសារនោះនាងបានសរសេរថា “អរគុណបងស្រី យុគ ចិន្តា (គាត់ជាបងស្រីម្នាក់ដែលល្អបំផុត) យ៉ាងជ្រាលជ្រៅសម្រាប់ការបង្កើតកម្មវិធីជួបជុំគ្នាដ៏ស្និទ្ធស្នាល និងទទួលស្វាគមន៍ខ្ញុំនៅរាជធានីភ្នំពេញ” ។ ទន្ទឹមនេះ យុគ ចិន្តា បានសរសេរសារតប ថា “ស្វាគមន៏តារាល្បីប្រចាំប្រទេសថៃ កញ្ញា ផេន ខេក សំរាប់ការជ្រើសរើសភោជនីយដ្ឋាន ស្លឹក ឈូក របស់នាងខ្ញុំជាមួយនឹងកម្មវីធីពិសេស” ។
ក្នុងកម្មវិធីនោះ នាង Pancake ក៏អរគុណផងដែរ ចំពោះអ្នកគាំទ្រនៅកម្ពុជា ដែលធ្វើឲ្យនាងមានភាពកក់ក្តៅ គ្រប់ពេលដែលនាងមកកម្ពុជា ហើយនាងបានសរសេរឃ្លាចុងក្រោយថា “ខ្ញុំស្រលាញ់បងប្អូនទាំងអស់គ្នា” ៕
សូមទស្សនាវីដេអូ!!
