កុមារី ណូ ឈួស៊ីវហេង ប្រឡងជាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ របស់កម្មវិធីប្រឡងចម្រៀងកុមារ The Voice Kids Cambodia ទទួលរងការរិះគន់យ៉ាងខ្លាំងពីសំណាក់ទស្សនិកជនថាច្រៀងមិនសូវពីរោះ ប៉ុន្តែជាប់ ហើយបែរជា អ្នកច្រៀងពីរោះ អ៊ុក សុវណ្ណារី ត្រូវធ្លាក់ទៅវិញ ។ ថ្មីៗនេះមានការបែកធ្លាយរូបភាព និងវីដេអូ ថ្ងៃខួបកំណើតរបស់ កុមារី ណូ ឈួស៊ីវហេង មានការចូលរូមពីសំណាក់តារាល្បីៗ ដែលត្រូវបានគេស្គាល់ថាជាគ្រូបង្វឹកផ្ទាល់ក្នុងកម្មវិធីប្រឡងចម្រៀងកុមារ មានគណនីហ្វេសប៊ុកឈ្មោះ “មាត់ចាប មាត់ព្រាប Mouth 2 Mouth” បានលើកឡើងជុំវីញរឿងនេះថា “អញ្ចឹង តើបានជាប់រហូត” ។
ម្ចាស់គណនីដដែលហាក់ដូចជាមានចម្ងល់ថា “បើក្មេងៗធម្មតា តើCoach ទាំងបីទៅខួបកំណើត ដែររឺទេ?” ។
ពាក់ព័ន្ធនឹងចម្ងល់នេះ មានគណនីហ្វេសប៊ុកមួយ ហាក់ដូចជាជិតស្និត ឬដឹងរឿងច្បាស់ បានទម្លាយអាថ៌កំបាំងមួយ ដែលនឹកស្មានមិនដល់ថា “ខ្ញុំដឹងតាំងយូរមកម៉្លេះ កុមារី ណូឈួស៊ីវហេង ឪពុកពាក់ផ្កាយ៣ ធ្វើការនៅក្រសួងមហាផ្ទៃទៀតផងនិងពួកម៉ាកលោក ព្រាប សុវត្ថិ។ ឪពុក ស៊ីវហេង សព្វថ្ងៃពោះម៉ាយ និងត្រូវជាគូដណ្តឹង កញ្ញា នីសារ ផងដែល” ។
បើដូច្នោះមែន ក្រដាសមិនអាចខ្ចប់ភ្លើងបានឡើយ តែទោះបីជាយ៉ាងណា ពេលនេះមិនមានការបកស្រាយណាមួយពី កុមារី ណូ ឈួស៊ីវហេង ក៏ដូចជា Coach ទាំងបីនោះទេ។
សូមទស្សនាវីដេអូ!!
