ភ្នំពេញ៖​ កាល​ពីថ្ងៃ​ល្ងាយ​ថ្ងៃ​ទី​១១ខែសីហា អ្នក​នាង ឈិន ច័ន្ទសុធារី បាន​រៀប​ចំពិធី​បើ​ក​ស​ម្ភោ​ធ ភោជ​នី​យដ្ឋាន​​ដែល​មាន​ឈ្មោះថា ផ្ទះ​កូន​ភ្លោះ ខណៈ​ដែល​ លោក ​ហេង ​ឡុង ដែល​ជា​ភ្ញៀ​វ​​​ចូល​រួម​បាន​ផុស​អក្សរខ្លី​​ «ហេតុ​អ្វី​មិន​អញ្ជើញប្តីផង​?» ក៏​ត្រូវ​លោក​ សុវណ្ណ ​មករា​ ប្រតិកម្ម​ ដោយ​ប្រើ​ពាក្យ​សំដី​ធ្ងន់​ៗ​ លើក​ដល់​ទាំង​កិច្ចការ​គ្រប់​គ្រង់​សិល្បៈផង​។ រំ​ពេ​ច​នោះ​ក៏​​ក្តៅ​ឈួល​ដល់​អ្នក​នាង ចន ច័ន្ទលក្ខិណា ដែល​មាន​នាទី​ជាប្រធាន​ស​មា​គ​ម​សិ​ល្ប​ករខ្មែរ​ទើប​នឹង​ជាប់​ឆ្នោត​ ប្រហារតប​ទៅ សុវណ្ណ មករា យ៉ាង​ចាស់​ដៃ​វិញ​ផង​ដែរ​។

បន្ទរ​នឹង​ការ​លាន់មាត់ពីមហាជន ពីធីសម្ភោធហាង ផ្ទះកូន​ភ្លោះ ថា សុវណ្ណ មករា ​ទំនង​និង​មិន​ហ៊ាន​ប្រឈមមុខចូលរួម ខណៈ​ដែល​ពិធីនេះភ្ញៀវភាគច្រើន​ជាអ្នក​សិល្បៈ។ តែលោក សុវណ្ណ មករា ​បែរជាប្រតិកម្មតប​ សារលោក ហេង ឡុង ផុសថា«ហេតុ​អ្វី​មិន​អញ្ជើញប្តីផង​?» ជាមួយ​ពាក្យ​សំដីធ្ងន់​ៗ ដែលលោក សុវណ្ណ មករា សរសេរថា«ឡុង​អើយ​ឡុង​ បើឡុ​ង​ឯ​ង​ជា​ម​នុស្ស​ប្រុសពិត​មែន ​ត្រូវ​ហ៊ាន​ទទួលស្គា​ល់នូ​វ​អ្វីដែ​លឡុ​ងឯង​Share and Post កាល​ពី​លើ​ក​ទី​1 កុំEdite ច្រើនពេក ឬក៏ឡុងឯងយក ចន ចន្ទ័ ម​ក​ធ្វើ​ជា​ខែល​បិ​ត​បាំ​ង​ភាពជាប្រុស និង​មុខ​របរ​រប​ស់ឡុ​ងឯ​ង?​ ហើយ​រឿង​មួយ​ទៀ​ត​រឿ​ង​ប្រា​ក់​មូ​ល​និ​ធិ​សិ​ល្បៈ​​កុំថា​គេ​មិ​ន​ដឹ​ង​ឲ្យ​សោះ​កុំ​ឲ្យ​លេច​លឺ​ថា​កិប​កេង​យក​ប្រាក់​មូលិ​ធិសិ​ល្បៈ​ទៅប្រើ​ប្រាស់​រឿង​បំណុ​លផ្ទា​ល់ខ្លួ​ន ​ខ្ញុំ​គ្រាន់​តែបា​រម្ភ​ជំនួ​សក្នុង​ន័យ​មិត្ត​ភាព​ប៉ុណ្ណោះ​»​។​ដែលធ្វើ​​អ្នកនាង ចន ច័ន្ទលក្ខិណា ក៏​​ត​ប​ត​ ទៅ​សុវណ្ណ មករា វិញ​ភ្លាមៗថា«​អ​ញ្ចឹ​ង​សូ​ម​លោ​ក​និ​យា​យ​ប​ក​ស្រា​យ​ពី​រឿ​ង​ដែ​ល​លេ​ច​លឺ​ថា​លោ​ក​បោ​ក​ប្រា​ស់​ប​ង​ស្រី​ជី​ដូ​ន​មួ​យ​ខ្ញុំ​ផ​ង​ ​ផ្ទះ​លោ​ក​ ​ឡា​ន​លោ​ក​ ​និ​ង​ ​ដី​មួ​យ​ចំ​នួ​ន​តើ​យ៉ា​ង​ម៉ឹ​ច​ហើ​យ​ ​ហើ​យ​លឺ​ថា​កំ​ឡុ​ង​ពេ​ល​នោះ​លោ​ក​យ​ក​លុ​យ​គា​ត់​ម​ក​ចិ​ញ្ចឹ​ម​ស្រី​ក្មេង​ជា​ហូ​​រហែ​រ​មែ​ន​ដែ​រ​ឬ​ទេ​ ​​?​ ​ហើ​យ​រឿ​ង​លេ​ច​លឺ​ថា​បោ​ក​ប្រា​ស់​ជំ​​​ទា​​​វ​​​ៗ​​​មួ​​​យ​​​ចំ​នួ​ន​យ​ក​ទៅ​ធ្វើ​កែ​​កុ​ន​ពិ​ត​ឬ​អ​ត់​ ​?​ ​ហើ​យ​ស​ងលុ​យ​តួ​គ្រ​ប់​ឬ​នៅ​ ​?​ ​ខ្ញុំ​សូ​ម​ប្រា​ប់​ទៅ​ប​ង​ប្អូ​ន​ដែ​ល​នៅ​ក្រៅ​ស្រុ​ក​មួ​យ​ចំ​នួ​នដែ​ល​មិ​ន​មា​​ន​អ​តស​ញ្ញា​ណ​ប័​ណ្ណ​ស​ញ្ជា​តិ​ក​ម្ពុ​ជា​ ​ទោះ​ជា​ស្នេ​ហា​ជ្រា​ល​ជ្រៅ​យ៉ា​ង​ណា​ក៏​​ដោយ​កុំ​​គួ​រ​ទុ​ក​ចិ​ត្ត​ហ៊ា​នដា​ក់​ឈ្មោះ​គេ​អោ​យ​សោះ​ ​ប្រុ​ស​ស៊ីដោ​​យសា​​រស្រី»​​ ។

​សង្គ្រាមពាក្យសំដី​ផ្ទុះ​ឡើងកក្រើកឆាកសិល្បៈ​ រវាងអ្នកនាង ចន ច័​ន្ទលក្ខិណា និង លោក សុវណ្ណ មករា ដែលផ្តើមពីសារខ្លី​របស់​លោក ហេង ឡុង «ហេតុ​អ្វី​មិន​អញ្ជើញប្តីផង​?» ខណៈ​ដែលមជ្ឈដ្ឋាន​ខាងក្រៅថា លោក ឡុង សរសេរនោះ​ក៏​មិនមែនជាន័យ​ញ៉ោះញង់​ដែរ​គឺជាសារមួយដាស់តឿន សុធារី ។ ខណៈ​ដែល​អ្នកនាង ឈិន ច័ន្ទសុធារី នៅ​ល្ងា​ច​ថ្ងៃ​១​៣​ខែ​សីហា នាងក៏ចេញ​សារ សូមទោស លោក ហេង ឡុង និ​ង​អ្នកនាង ចន ច័ន្ទលក្ខិណា តាមបណ្តាញសង្គមជាសាធារណៈ ពីរឿងពាក្យ​សំដី លោក សុវណ្ណ មករា ។ នៅ​ក្នុងសារនាង ឈិន ច័ន្ទសុធារី សូមទោស អ្នកនាង ចន ច័ន្ទ និង​លោក ហេង ឡុង ដែលបរិយាហេតុផលដ៏វែងអន្លាយនោះ នាង​ក៏​បានសង្កត់ធ្ងន់​ទៅ​លើទង្វើឪពុក​កូនភ្លោះទាំង​ពីររបស់នាង ដែលនាង ថា ពេលនេះ​លោក សុវណ្ណ មករា ជិតឆ្កូតហើយ គាត់ដូចគ្រប់គ្រងខ្លួនឯងលែង​បាន ម៉េច​ទេ​។