ភ្នំពេញ៖ តាំងពីចូលខែតុលា តារាចម្រៀងផលិតកម្មហង្សមាស ឆន សុវណ្ណារាជ បានបង្ហាញពីរូបភាពខួបកំណើតបែបសាមញ្ញាៗជាបន្តបន្ទាប់ ក្នុងនោះក្រុមគ្រួសារក៏បង្ហាញសកម្មភាព Suprise ខួបយ៉ាងសាមញ្ញផងដែរនៅក្នុងផ្ទះ ។ ពិធីដ៏ពិសិដ្ឋដដែលនេះ តារាចម្រៀងឆន សុវណ្ណារាជ ក៏ទទួលបានការ Suprise បែបសាមញ្ញ ពីក្រុមគ្រួសារហង្សមាសផងដែល ក្រោយចុះពីឆាកចម្រៀងនៅលើទឹកដីខេត្តកំពង់ចាម។
នៅលើគណនីហ្វេសប៊ុកតារាចម្រៀង ឆន សុវណ្ណារាជ នៅថ្ងៃទី១០ខែតុលា ភ្ជាប់នឹងរូបថតថើបអ្នកម្តាយ ហើយអ្នកម្តាយលោក ក៏ថើមលោកវិញនោះ ក្រោយក្រុមគ្រួសារនាំគ្នា Suprise ខួបកំណើតឲ្យនោះ លោកបានសរសេរ សាររំឭកគុណអ្នកមានគុណ ក្នុងន័យដ៏ក្តុកក្តូលថា «ថ្ងៃនេះហើយដែលអ្នកម្តាយលះបង់គ្រប់យ៉ាងដើម្បីកូន ហើយកូនមានថ្ងៃនេះក៏ដោយសារអ្នកម្តាយផ្តល់ឲ្យមកកូនម្នាក់នេះដែរ»។ ដែលកាន់តែធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលនោះ នៅព្រលប់ថ្ងៃដ៏ពិសិដ្ឋ របស់តារាចម្រៀង ឆន សុវណ្ណារាជ ថ្ងៃទី១០ខែតុលា ដដែលនេះ តារាចម្រៀងរូបនេះត្រូវច្រៀ ងខនសឺតនៅក្រុងកំពង់ចាម ហើយក៏ត្រូវបានអ្នកគាំទ្រធ្វើខួបជូនបន្ថែមទៀតផងដែរ។
ដែលក្នុងក៏ឃើញមា នក្រុមគ្រួសារកំពូលតារាចម្រៀងល្បីៗនៅទ្រនំហង្សមាស មាន លោក ព្រាប សុវត្ថិ លោក ណុប ប៉ាយ៉ារិទ្ធ កញ្ញា សុគន្ធ កញ្ញា ក៏ចូលរួម Suprise ខួបផងដែរ។ បន្ថែមនោះក្នុងគណនីហ្វេសប៊ុក ម្ចាស់ខួបដោយបានសរសេរសារបង្ហោះនៅក្នុង បណ្តាញសង្គមរបស់ខ្លួនថា«Oh Suprise បាស់សក់អរគុណាស់ៗៗដល់បងប្អូនគ្រួ សារហង្សមាសយើងទាំងអស់គ្នាបានធ្វើពិធីខួបកំណើតនៅក្រោយឆាកពេលខ្ញុំច្រៀងចប់ឲ្យខ្ញុំ សប្បាយចិត្តនឹងរំភើបណាស់ អរគុណខ្លាំងណាស់ ស្រលាញ់បងប្អូនទាំងអស់គ្នា»៕
