ភ្នំពេញ៖ ពិធីការិនីនិងតារាសម្តែង នាង វីជេ អាណូ ដែលទើបតែឈានជើងវិលចូលមកក្នុងរង្វង់សិល្បៈវិញនោះក៏លេចធ្លាយដំណឹងថា វីជេ អាណូ ក៏មានដំណឹងពរពោះកូនប្រុសក្នុងផ្ទៃម្នាក់ទៀត ក្រោយនាងមានកូនប្រុសស្រីចំនួន៤នាក់រួចហើយជាមួយ ស្វាមីក្រៅខាន់ស្លាកំបាំងមុខនោះ។

ថ្មីៗនេះនៅលើគណនីអ៊ីនស្តាក្រាម របស់អ្នកនាង វីជេ អាណូ នាង បានបង្ហោះពាក្យពេចន៍មួយចំនួន ហាក់បង្ហាញអារម្មណ៍ក្រៀមក្រំនៅក្នុងចិត្តរបស់នាង។ ដោយនាងបានបញ្ជាក់ថា«មួយជីវិតនេះផ្លូវជីវិតដើរខុសដើរត្រូវ ខ្ញុំមិនដែលបន្ទោសអ្នកណាម្នាក់ទេ អ្វីដែលខ្ញុំទទួលបានគឺខំទួលរែកតែម្នាក់ឯង រើសប្ដីខុសក៏ចិត្តឯង រាប់មនុស្សខុសក៏ខ្លួនឯង សំខាន់ជាងនោះទៀត គឺខ្ញុំមិនអាចរើសកន្លែងកើតបានចេញ ហើយខ្ញុំត្រូវរងទុក្ខវេទនាក៏តែម្នាក់ឯង ដួលខ្លួនឯង ងើបខ្លួនឯង ប្រឹងដើរទៅមុខប៉ុណ្ណា យកប៉ុណ្នឹង ។ ក្នុងសារដដែលនោះ វីជេអាណូ ក៏ពោលបន្តថា «ពេលនេះ ពេលខ្លះ ពិបាកពេក ចង់ស្លាប់ ក៏ស្លាប់មិនបាន ព្រោះបានសន្យានឹងកូនហើយថានឹងមិនឲ្យពួកគេវេទនាដូចខ្ញុំ។ពាក្យក្នុងចិត្តសម្រាប់យប់នេះ»។