មិនគួរអោយជឿរទេថាមហាហង្សជំពាក់លុយតួរសម្ដែង

0
565

ភ្នំពេញ៖ ក្រោយពីបានថតកុនរឿង << មរតកចុកឈាម >> ធ្វើអោយផ្អើលទាំង​មហាជន និង​អ្នក​សិល្បៈ​នោះ ក៏​ពុំទាន់​កើត​មាន​ប្រតិកម្ម​អ្វី​យ៉ាង​ណា​ពី​សំណាក់​ចាង​ហ្វាង​ផលិតកម្ម​វិញ​នោះ​នៅ​ឡើយ​ដែរ។ ក្រោយ​ពី​តារា​ស្រី​ស្រស់​សោភា កញ្ញា ណាក់ ស្រីណា បាន​ទម្លាយ​សារ​តាម​បណ្តាញ​សង្គម​ប្រាប់​ពី​អាថ៌​កំបាំង​ដ៏​រសើប​របស់​ផលិតកម្ម​មហាហង្សមិនទាន់ប្រគល់ប្រាក់គ្រប់ចំនួន។​

លោក អ៊ិន សុ​ភិន ជា​ចាងហ្វាង​ផលិតកម្ម​មហាហង្សក៏បានចេញមុខមកបកស្រាយរឿងជំពាក់លុយតួរសម្ដែងនៅមុខអ្នកសារព័ត៌មានថា«យើង​កំពុង​តែ​ដោះស្រាយ​រឿង​នេះ​តាម​ច្បាប់​ហើយ ខណៈ​ខាង​ផលិតកម្ម​យើង​ក៏​ទទួល​រង​នូវ​ការ​ជំពាក់​បន្ត​ពី​អតិថិជន​ដែល​បាន​សហការ​ផលិត​រឿង​ឲ្យ​យើង​ដែរ។ ដូច្នេះ​ហើយ​បាន​ជា​ខាង​យើង​មិន​ទាន់​ធ្វើការ​បកស្រាយ​អ្វី។ ដោយ​ឡែក​រឿង ស្រីណា បង្ហោះ​សារ​អ្វី​ជា​សិទ្ធិ​គាត់ ខណៈ​យើង​ក៏បាន​និយាយ​ពិភាក្សា​ជាមួយ​គាត់​ផង​ដែរ​ពី​មូល​ហេតុ​នៃ​ការ​យឺត​យ៉ាវ​លុយ​កាក់​នោះ»។

Comments