មិនគួរអោយជឿរទេថា៖ ស្រ្តីម្នាក់ស្លាប់នៅពេលអង្គុយនៅចាំប្តីទៅបត់ជើងធំ

0
490

ខេត្តបន្ទាយមានជ័យ៖ ស្រ្តីម្នាក់ត្រូវបានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ អំឡុងពេលអង្គុយចាំប្តីទៅបត់ជើងធំនៅក្នុងព្រៃ។​ ហេតុការណ៍នេះបានបង្ករឡើងដោយម៉ូតូមួយគ្រឿងមិនស្គាល់ម៉ាកបាន ​បើកបរ​មក​ពី​ទិស​ខាងកើត​បុក​ពេញទំហឹង​បណ្តាល​ឲ្យ​ជនរងគ្រោះដួល​បោក​ក្បាល នឹងចញ្ចើមផ្លូវស្លាប់​ស្លាប់ភ្លាមៗ​តែ​ម្តង។  គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅ ​​​លើ​ដងផ្លូវ​ជាតិ​លេខ​5 ក្នុងភូមិ​ស្ទឹង​បត់ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត។ ជនរងគ្រោះឈ្មោះ តាន់ វិច្ឆិការ អាយុ៣៦ឆ្នាំ មានទីលំនៅ ភូមិក្បាលស្ពាន១ សង្កាត់-ក្រុងប៉ោយប៉ែត។

មិនគួរសោះថាជីវិតយើងម្នាក់ៗមើលមិនឃើញមែនស្លាប់ដោយមិនដឹងខ្លួនបន្តិចសោះ មានអ្នកខ្លះអង្គុយចាំប្តីទៅបត់ជើងធំម៉ូតូបុកស្លាប់ ហើយអ្នកខ្លះទៀតកំពុងជុះជុលម៉ូតូឡានដាក់កងរមៀលមកបុកស្លាប់ក៏មាន អញ្ចឹងបានថានឹង បងប្អូនគ្រប់គ្នាត្រូវមានការប្រុងប្រយ័ត្នផង ព្រោះជីវិតយើងគ្រប់គ្នាមើលមិនឃើញទេថាត្រូវស្លាប់នៅពេលណា ទាន់ជីវិតនៅរស់គួរធ្វើអ្វីដែលមានប្រយោជន៍ទៅល្អប្រសើរហើយ។

Comments