ភ្នំពេញ៖ បន្ទាប់ពីព័ត៌មានលេចឡើងពីភាពរង្គោះរង្គើចំណងស្នេហ៍ពាក់ កណ្តាលអាពាហ៍ពិពាហ៍រវាងកូន ស្រី លោក តា វ៉ិចទ័រ កញ្ញា វ៉ាន់ នីឡា និងកូនប្រុសថៅកែវង្សល្ខោន ភី សុគន្ធី ផ្ទុះឡើងមិនស្ងប់សូរ ព្រោះតែប្រច័ណ្ឌគ្នាខ្លាំង និងខ្លះថាបណ្តាលមកពីខែឆ្នាំមិនសូវល្អ ទើបភាពស្រុះស្រួលមូលគំនិតគ្នា សម្រេចថ្ងៃដឹកដៃគ្នាចូលរោងការ មិនអាចលេចឡើងបាន។

តែថ្មីៗនេះវ៉ាន់ នីឡាក៏ចេញមុខអះអាងថានាង នឹងសម្រេចបំណង់ដែលឪពុកម្ដាយរបស់នាងបានរៀបចំឲ្យ ហើយនាងក៏បានបញ្ជាក់ពីចំណងស្នេហាជាមួយគូដណ្ដឹងថា«ចំណងស្នេហ៍នាងខ្ញុំនៅដូចដើម គ្រាន់តែមួយរយៈ ចុងក្រោយនេះខ្ញុំទាំងពីររវល់ការងាររៀងៗខ្លួន មិនសូវមានពេលវេលាដើរជាមួយគ្នាដូចមុនទេ»។

តែយ៉ាងណា នាង វ៉ាន់ នីឡា តារាកំប្លែងវ័យក្មេងខ្ចី កូនស្រីលោក តា វ៉ិចទ័រ នៅមិនបានបញ្ជាក់ច្បាស់ថ្ងៃខែដឹកដៃគូដណ្តឹងកូនថៅកែវង្សល្ខោនភី សុគន្ធី នោះទេ ដែលនាងថា តាមគម្រោងចាស់ទុំទាំងសងខាងនឹងមិនបណ្តោយឲ្យពេលវេលាទៅមុខយូរប៉ុន្មាននោះទេ។