ភ្នំពេញ៖ សមាគមមិត្តសិល្បៈស្មគ្រចិត្តជួយសង្គម នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧ ដែលដឹកនាំដោយ លោក ហេង ឡុង និង អ្នកស្រី ចនច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរ នឹងចុះអប់រំ និងចែកមួកសុវត្ថិភាពចំនួន ២០០មួក ជូនបងប្អូនប្រជាពលរដ្ឋ តាមបណ្តោយផ្លូវជាតិលេខ២ ក្រុងតាខ្មៅ ដើម្បីរួមចំណែកលើកកម្ពស់សុវត្តិភាពផ្លូវគោក និងបញ្ចៀស គ្រោះថ្នាក់ធ្ងន់ធ្ងរដល់ ក្បាល ។ លោក ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្មគ្រចិត្តជួយសង្គម អះអាងថា ក្នុងដំណើរចែកមួកសុវត្ថិភាពជូន​បងប្អូនប្រជាពលរដ្ឋធ្វើដំណើតតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងក្រុងតាខ្មៅនេះ មានសិល្បករ សិល្បការិនីជាច្រើ​ន​ ដែលស្មគ្រចិត្តចូលរួមក្នុងសកម្មភាពនេះ ។ ក្នុងនោះលោកក៏បានបង្ហាញដែរថា «ម្ចាស់ជំនួយក្នុងកា​រ​ទិ​ញ​មួក​សុវត្តិភាពនេះ រួមមាន ជីង ពរ ១៥ដុល្លារ, ប៊ុនរ៉េត ៥០ដុល្លារ, ណារិន ២០ដុល្លារ, ភាព NSP ២០ដុល្លារ, វ៉ែន ២០​ដុ​ល្លារ, និមល ២០ដុល្លារ, បានឌីដ ២០ដុល្លារ, បង សុខា ១០០ដុល្លារ, ចន្ថា ២០ដុល្លារ, អ៊ូ ធារិទ្ធ ២០ដុល្លារ, វិមាន ២០ដុល្លារ, សុវណ្ណ ២០ដុល្លារ, ផាន់ណា ២០ដុល្លារ និង ក្រុមម៉ូ​តូ​ BMW Motorcycle Club Cambodia ជួយមួកសុវត្ថិភាពចំនួន ១៥០មួក លោកឧកញ៉ាបណ្ឌិតម្ចាស់ទឹកញ័រទេព ចំនួន៥០មូក។ កុំភ្លេចណា! ជួបគ្នាព្រឹកថ្ងៃទី១៤ ក្រុងតាខ្មៅ! បានទាំងចំណេះដឹង បានទាំងមួកសុវត្ថិភាព។

BMW Motorcycle Club Cambodia