ភ្នំពេញ៖ ថ្មីៗនេះតារាសម្តែងកូនកាត់អឺរ៉ុប កញ្ញា ឌុច លីដា បានបង្ហោះសារក្នុងចេតនា បង្ហាញពីកំហឹងផ្ទាល់ខ្លួនថា “បេីអ្នកពិតជា គោរពតាមកិច្ចសន្យាមែននោះ អ្នកត្រូវតែបង់ប្រាក់អោយខ្ញុំ៥០ភាគរយទៀត ត្រឹមពាក់កណ្ដាលរឿង តែឥលូវនេះរឿងជិត ចប់ ហេីយ នៅសល់តែប៉ុន្មានថ្ងៃចុងក្រោយតែប៉ុណ្ណោះអ្នកមិនគោរពពាក្យសន្យាសោះ សន្យាខ្យល់ ក្នុងសារដដែលនោះ កញ្ញាឌុចលីដា ក៏បានលើកឡើងទៀតថា អ្នកកុហកខ្ញុំបានតែកុំ ព្យាយាមកុហកខ្លួនឯងអោយសោះបេីចង់អោយខ្ញុំបន្តគោរពជាផលិតករនោះ ខ្ញុំអាច ផុសវាបានដេីម្បីអោយសិល្បករ និង ផលិតករដទៃទៀតអានកម្សាន្តបាន”។
ក្រោយពីបង្ហាញសាររបស់ កញ្ញា ឌុច លីដា បែបនេះ មិនបានប៉ុន្មានផង លោក អ៊ិន សុភិន ដែលទស្សនិកជន ស្គាល់ច្បាស់ ថាជា ម្ចាស់ផលិតកម្មមហាហង្ស ក៏បានឆ្លៀតឱកាសបង្ហាញអារម្មណ៍ពិត និងទុកលំដាក់ក្នុងនាមជាផលិតករថា “សុំចាញ់ ហើយ តារាសម្តែងស្រុកខ្មែរមួយចំនួនធំពួកគាត់មិនដែលបើកភ្នែក មើលឃើញកំហុសរបស់ពួកគាត់ទេ ឃើញតែខ្លួនឯង ល្អរ ហូត គីមិនចេះខុស។ ចុះត្រង់ពួកគាត់ធ្វើបាបពេលវេលាពួកយើង ជាផលិតករតើគាត់មានខួរក្បាលគិតទេថា ពួកយើង ទទួល ផលលំបាកខូចបង់ពេលវេលាលុយកាក់យ៉ាងណា នៅពេលពួកគាត់មិនអោយតំលៃពេលវេលាដល់ផលិតករ ជាអ្នក ខំរក ទីផ្សារអោយពួកគាត់។ អស់យោបល់បាទ!!”។ បើទោះជាតារាសម្តែង កញ្ញា ឌុច លីដា បានបង្ហាញសារមានបញ្ហាជាមួយផលិតករក៏ពិតមែន តែនាងមិនបានបញ្ជាក់ថា នាងមានបញ្ហា ជាមួយផលិតកររូបណាឡើយ៕
