ភ្នំពេញ៖ បន្ទាប់ពីកញ្ញា ឌុច លីដា បញ្ចេញសារបង្ហាញពីការតូចចិត្តតូចថ្លើមនិងទង្វើផលិតករកុន ដែលនិយាយមិនទៀងត្រង់ជាមួយនាង។ រំពេចនោះ ក៏ត្រូវលោក គាំ ចន្ធី ដែលជាផលិតករកុនល្បីឈ្មោះនោះ ក៏ចេញមុខធ្វើការបកអាក្រាត តារាស្រី សម្ផស្សសិចស៊ី នាង ឌុច លីដា នោះវិញ។

ដោយលោក គាំ ចន្ធី ដែលជាផលិតករ បានចេញមុខមកធ្វើការពន្យល់ពីហេតុផល ធ្វើឲ្យ ឌុច លីដា បង្ហោះសារជាធារណៈនោះ។ ដោយលោកបង្ហាញថា «កាលពីថ្ងៃទី១០ តុលា ឌុច លីដា បានទាក់ទងមកសុំបើកលុយ ពីខ្ញុំចំនួន៥០ភាគរយ ហើយខ្ញុំក៏បានណាត់ឲ្យនាងមកយកពីខ្ញុំនៅទូរទស្សន៍អប្សរា នៅវេលាម៉ោង១០ព្រឹក ។ប៉ុន្តែរហូតដល់ម៉ោង៥ល្ងាចទើបមានមនុស្សម្នាក់ផ្សេងទៀត ដែលអះអាងថា ជាបងប្រុសរបស់ ឌុច លីដា ទាក់ទងមកសុំបើកលុយ»។

លោក គាំ ចន្ធី បន្តថា« ដោយចំពេលខ្ញុំជាប់ណាត់ ហើយចេញទៅក្រៅទៅហើយ ទើបខ្ញុំស្នើ ឲ្យចាំបើកថ្ងៃស្អែក(ថ្ងៃទី១១ តុលា)ម៉ោង១០ព្រឹកជំនួសវិញ ដោយអ្នកនិយាយជាមួយខ្ញុំនោះក៏បានទាំងឆ្លើយអូខេ»។ លោក គាំ ចន្ធី បានបញ្ជាក់ថា «ប៉ុន្មានក្រោយមកមិនបានប៉ុន្មាន ឌុច លីដា បានផ្ញើសំឡេងតាមឆាត និងប្រើសំឡេងខ្លាំងៗបែបម៉ាកងាយ ដោយថា លុយនោះជាញើសឈាមនាងខំសម្តែង មិនមែនលុយនាងសុំខ្ញុំ ទើបបណ្តាលឲ្យផ្ទុះពាក្យសំដីហើយនាងក៏បានធ្វើការបង្ហោះសារភ្ញាក់ផ្អើលនឹងតែម្តងទៅ»។