កំពង់ស្ពឺ៖ សំឡេងទ្រយោយំពីហ្វូងមនុស្សចាស់ បានផ្ទុះឡើងផ្អើលអ្នកភូមិក្អែកពង ឃុំតាំងស្យា ស្រុកភ្នំស្រួច ខណៈក្មេងៗទៅឃ្វាលគោចំនួនបួននាក់ មានម្នាក់បានក្លាយជាបំណែកសាកសពនិងបីនាក់ទៀតរងរបួសសុះពេញខ្លួន ក៏ស្រោចដោយឈាមដេកនៅរណូករណែលនៅក្នុងព្រៃ ដោយសារតែពួកគេបានរើសគ្រាប់មិនទាន់ផ្ទុះប្រភេM៧៩ មកដំលេងបណ្តាលឲ្យផ្ទុះបណ្តាលឲ្យផ្ទុះលើរង្គើព្រៃក្នុងភូមិនាល្ងាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨។