ភ្នំពេញ៖ អ្នកកំប្លែង​ក្នុងក្រុមនាយ ពែក មី នាង ខ្ញុង និងលោក កៃដ ត្រូវបានមហាជនដឹងថា មានទំនាក់ទំនង ស្នេ​ហាយ៉ាងល្អូកល្អឺន តាមរយៈសកម្ម​ភាព និងទង្វើរបស់អ្នកនាង ខ្ញុង និង​លោក កៃដ យកចិត្ត​ទុក​ដាក់​មើល​ថែ​គ្នា លើសពីមិត្តរួមការងារ ដែលជាពិសេសនោះ គេ​តែង​តែសង្កេតឃើញថា អ្នកទាំងពីរទៅណាមក​ណា​ជា​មួយគ្នារហូត សូម្បី​តែ​ពេល​ទៅ​ធ្វើ​ការ ឬ ក៏ទៅវត្តធ្វើបុណ្យ។

កន្លងមកតារាស្រីដែលមុននេះរន្ទឺដោយ​ពាក្យ​សំដី​ចំណាយមាត់ញាតិ​មេម៉ា​យ​ចាយ​រាង​រូប​នេះ បា​នសារភាពថា «សព្វថ្ងៃខ្លួន និងនាយ កៃដ ពិតជាមានទំនាក់ទំនងស្នេហា ដូច​អ្វី​ដែល​អ្នក​គាំទ្រសង្ស័យពិតមែន” ។ ក្រោយ​មក​ក៏​មានការបែកធ្លាយរូបភាព អ្នក​ទាំង​ពីរ​បាន​រៀបចំពិធីសែនព្រេន ដោយមាន​ការចូល​រួម​ដឹង​លឺ​ពី​គ្រួសារ​ទាំង​សងខាងទៀតផង។ ថ្មីៗនេះ នាយ ខ្ញុង ហាក់ដូចជាចង់បង្ហាញជូនមហាជនឲ្យកាន់តែច្បាស់ថា នាង និងនាយ កៃដ ជាប្តីប្រពន្ធ ជាមួយរូបថតស្និតស្នាលនៅលើគណនីហ្វេសប៊ុករបស់នាង» ។