ភ្នំពេញ៖ បន្ទាបពីកីឡាករជម្រើសជាតិកម្ពុជាក្រគួតចាញ់កីឡាករជម្រើសជាតិ វៀតណាម 5-0 ក្នុងវគ្គជម្រុះ ពានរង្វាន់ AFC Asian Cup កាលពីយប់មិញនេះ ធ្វើឲ្យកីឡាករកម្ពុជាមានឱកាសស្តួចស្តើងក្នុងការឆ្លងទៅវគ្គបន្តទៀត ហើយក៏ធ្វើឲ្យអ្នកគាំទ្រជាច្រើនមានការអន់ចិត្តជាខ្លាំងផងដែរ។
មុននេះបន្តិច កីឡាករការិនីហែលទឹក ហែមថុន វិ ទីនី បានធ្វើរឿងដ៏ភ្ញាក់ផ្អើលមួយនៅលើគណីយហ្វេសប៊ុករបស់នាងថា« បើចង់បានពេលវេលាទៅបង្ហាត់ក្មេងក្រោម16ឆ្នាំសមជាងអាហ្នឹងបានសមអភិវឌ្ឈន៍ត្រៀមខ្លួន2023 ខ្លួនដឹកនាំសិស្សកំពូលៗហើយមកនិយាយពាក្យគោលដៅ2023ទម្រាំដល់ឆ្នាំ2023 អាយុពួកគាត់មិនដឹងលេងបានទៀតអត់ផង លើកទីមួយដែរឃើញគ្រូបង្វឹកបែបនេះ លេសអត់ចេះចប់ ឲ្យតែខ្លួនបាននៅបង្ហាត់បន្ត។
កីឡាករជម្រើសជាតិរូបនេះ ក៏ពោលទៀតថា «រឿងអត់ចេះចប់ខ្លាំងអាខាងកែប្រែប្រវត្តិសាស្រ្ត អារឿងគ្មានប្រយោជន៍ »៕
