មណ្ឌល់គិរី៖ សហគមទេសចរណ៍ធម្មជាតិជំរុំទោច ជាសមាគមមួយក្នុងចំណោមសមាគមជាច្រើនដែលធ្វើកិច្ចការទៅលើការការពារ និងអភិរក្សសត្វព្រៃ ។ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧នេះ សមាគមបានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកទទូចសុំឲ្យមហាជនជួយបោះឆ្នោតគាំទ្រ ដើម្បីមានសម្លែងច្រើនជាងគេ នឹងទទួលបានប្រាក់ជ័យលាភីចំនួន ៣ម៉ឺន ៥ពាន់ដុល្លារ សម្រាប់យកទៅអភិវឌ្ឍសហគមបន្តទៀត។
សហគមទេសចរណ៍ធម្មជាតិជំរុំទោច ដែលមានទីតាំងនៅក្នុងដែនជម្រកសត្វព្រៃ កែវសីមា ខេត្តមណ្ឌលគិរី។ សារនោះបានសរសេរថា សូមចូលរួមជួយ បោះឆ្នោតចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ ដោយគ្រាន់តែចុចលើ “សហគមទេសចរណ៍ធម្មជាតិជំរុំទោច” ។
ក្នុងប្រទេកម្ពុជា ប្រភេទសត្វព្រៃមួយចំនួនត្រូវបានផុតពូជ និងជិតផុតពូជ ដោយការបាញ់សត្វព្រៃ ការលក់ដូរសត្វព្រៃ និងការបាត់បង់ព្រៃឈើដែលជាជម្រកសត្វ។ ការអភិរក្សទេសចរណ៍ធម្មជាតិ ដែលជួយការពារសត្វទោចដែលកម្រ ហើយជិតដាច់ពូជនៅប្រទេសកម្ពុជា អាចទាក់ទាញប្រាក់ចំណូលសម្រាប់សហគមន៍មូលដ្ឋានដែរ ដោយសារភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។
